G77 និងចិនអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ទាំងអស់បង្កើនជំនួយដើម្បីដោះ ស្រាយបញ្ហាអាកាសធាតុ
|
G77 និងចិនអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ទាំងអស់បង្កើនជំនួយដើម្បីដោះ ស្រាយបញ្ហាអាកាសធាតុ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ ធ្នូ ក្នុងក្របខ័ណ្ឌ COP លើកទី 21 ប្រធានក្រុម G77
(រួមមានប្រទេសកំពុងអភិវឌ្ឍន៍និងទើបនឹងលេចចេញចំនួន ១៣៤) រួមជាមួយ
ចិនបានអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ជួយឧតប្ថម្ភប្រទេសកំពុង
អភិវឌ្ឍន៍ នានាក្នុងការដោះស្រាយបំរ៉ែបំរួលអាកាសធាតុ។ ប្រធានក្រុម G77
លោកស្រី Nozipho Mxakato-Diseko បានសង្កត់ធ្ងន់ថា៖ ប្រទេសកំពុង
អភិវឌ្ឍន៍ទាំងអស់ កំពុងរងឥទ្ធិពលដោយផលវិបាកពីសកម្មភាពរបស់
ប្រទេសអភិវឌ្ឍន៍ក្នុងពេល ដែលគ្មានការធានាជាក់ស្តែងណាមួយពីបណ្ដា
ដៃគូស្តីពីការជួយឧបត្ថម្ភក្រោយ ឆ្នាំ ២០២០។ ដោយហេតុនេះ ប្រទេស
អភិវឌ្ឍន៍ទាំងអស់គប្បីនាំមុខក្នុងការអនុវត្ត កិច្ចសន្យាកាត់បន្ថយឧស្ម័ន្ធ
បញ្ចេញចោលនិងផ្តល់ជំនួយហិរញ្ញវត្ថុ ផ្ទេប្រគល់ បច្ចេកវិទ្យានិងលើក
កំពស់សមត្ថភាព។ ក៏ក្នុងសន្និសទី COP លើកទី ២១ ដែរ រដ្ឋមន្ត្រីក្រសួង
បរិស្ថាននិងបំរ៉ែបំរួលអាកាសធាតុកាណាដា លោកស្រី Catherine McKenna
បានប្រកាសថា៖ ប្រទេសនេះនឹងរួមចំណែកប្រាក់ចំនួន ៥០ លាន ដុល្លា
កាណាដាសំរាប់ការផ្តើមគំនិតធានារ៉ាប់រងហានិភ័យអាកាសធាតុរបស់
ក្រុម G7 សំដៅជួយឧតប្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងបំរ៉ែបំរួល
អាកាស ធាតុ៕