G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ

G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ - ảnh 1
G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ


(VOVworld)-សន្និសីទរដ្ឋមន្ត្រីការបទេសនៃបណ្តាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍
G7 បានប្រពឹ្រត្តទៅនៅទីក្រុង Hiroshima ប្រទេសជប៉ុនក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ​ទី ១០និងទី១១មេសានោះ បានចេញសេចក្តីថ្លែងការណ៍ Hiroshima ដោយអំពាវ នាវកសាងពិភពមួយគ្មានអាវុធនុយក្លេអ៊ែរ។ ចំពោះលទ្ធិភេរវកម្មវិញ សេចក្តីប្រ
កាស Hiroshima បានថ្កោលទោសចំពោះរាល់ការវាយប្រហារភេរវកម្មដែលកើត មានឡើងនៅអឺរ៉ុបនាពេលកន្លងទៅរួមទាំងឯកភាពគ្នាថា នឹងដឹកនាំកិច្ចសហប្រ តិបត្តិការសកលក្នុងការខំប្រឹងប្រែងរាំងស្កាត់ការវាយប្រហាររបស់ភេរវករ។ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ ដោយឈរលើច្បាប់អន្តរជាតិ ជាក់ស្តែងគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ
(UNCLOS) ព្រមទាំងអំពាវនាវឲ្យប្រទេសនានាគោរពសាលក្រមរបស់តុលាការ អន្តរជាតិស្តីពីការដោះស្រាយជំលោះដែនដី។ សេចក្តីក្រកាសនេះ បានអំពាវនាវ ឲ្យភាគីទាក់ទិននានាអនុវត្តដោយគ្រប់គ្រាន់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ

បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងអនុវត្តការបង្កើតក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ