G-7សំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅសមុទ្រខាងកើត។
(VOVWORLD) /  
|
ជំនួបG7នៅក្រុងព្រុចសែលកាលពីថ្ងៃ៤មិថុនា(រូបថត អិនធឺណែត) |
Vovworld-នាថ្ងៃទី៥មិថុនាថ្នាក់ដឹកនាំក្រុមប្រទេសឧស្សាហកម្មទាំង៧(G-7)លើសកល
លោកបាន សំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅសមុទ្រខាងកើតនិងHoa Tung។
ក្នុងសេចក្តីថ្លែងការណ៍១នៅកិច្ចប្រជុំដំបូងនៅក្រុងព្រុចសែល(បែលហ្ស៊ីក)ថ្នាក់ដឹកនាំ
G-7បានប្រឆាំងជំទាស់ការអះអាងអធិបតេយ្យភាពរបស់ភាគីណា១ដោយភាគីណា១
តាមរយះការប្រើកំលាំងហឹង្សាឬគំរាមកំហែង ប្រើកំលាំងហឹង្សានៅក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញនៅពេលដែលចិនកំពុងបង្កើនសកម្មភាពឯក
តោភាគីនៅសមុទ្រខាងកើតនិងHoa Tung។ក្នុងនោះមានការដាក់ស្ថានីយ៍ខួងHaiyang
Shiyou៩៨១ដោយខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម៕
-VOVWORLD