GALA ពន្លឿនទេសចរណ៍វៀតណាមនៅឥណ្ឌា
|
GALA ពន្លឿនទេសចរណ៍វៀតណាមនៅឥណ្ឌា |
(VOV)_ ដោយប្រធានបទ៖វៀតណាម-ឋានសួរ១របស់អាស៊ីអាគ្នេយ៍ Gala
ពន្លឿនទេសចរណ៍វៀតណាម ទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង New Delhi ឥណ្ឌា។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh
បានអះអាងថា៖ វៀតណាមជាទីកន្លែងទេសចរណ៍គួរអោយទាក់ទាញទឹកចិត្ត ដោយ
មានឆ្នេរសមុទ្រស្អាតៗ បេតិកភ័ណ្ឌពិភពលោកជាច្រើនដែលបាន UNESCO ទទួល
ស្គាល់។ លោក Ton Sinh Thanh បានចាត់ទុកថា៖ Gala នេះនឹងផ្តល់បន្ថែមព័ត៍មានស្ដីពីទេសចរណ៍វៀតណាម និងជាឱកាសដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីររួមស
ហការជាមួយគ្នាដើម្បីបង្កើនបណ្ដាទួរទេសចរណ៍រវាងវៀតណាមនិងឥណ្ឌា។ តាម
ឯកអគ្គរដ្ឋទូតថា៖ដល់ពេលវេលាដើម្បីសកម្មជនទេសចរណ៍វៀតណាមនិងឥណ្ឌា
ត្រូវធ្វើអាជីវកម្មសក្ដានុភាពសហប្រតិបត្តិការទេសចរណ៍ដ៏ធំធេងរវាងប្រទេសទាំង
ពីរ មិនគ្រាន់តែដើម្បីផលប្រយោជន៍របស់គេប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន
ទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ៕