GCC និងទួរគីជំរុញកិច្ចសហប្រតិបត្តិការ


GCC និងទួរគីជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
GCC និងទួរគីជំរុញកិច្ចសហប្រតិបត្តិការ (VNA)

(VOVworld) – នាថ្ងៃទី ១៣ តុលា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជា
សមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្យ (GCC)
និងទួរគី បានរៀបចំកិច្ចប្រជុំនៅទីក្រុង Riyadh អារ៉ាប់ប៊ីសាអ៊ូឌីត
 ដើម្បីពិភាក្សារវិធានការ ណ៍បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូច
ជាបញ្ហានយោបាយនិងសន្តិសុខក្នុងតំបន់នាបច្ចុប្បន្ន។ បណ្ដាប្រទេស
ជាសមាជិក GCC បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃស្ថិរភាពនៅ
ទួរគីដែលដើរតួនាទីសកម្មចំពោះតំបន់ ហើយឲ្យដឹង ថែមទៀតថា៖
ការរក្សាស្ថិរភាពនឹងធានាឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទួរគី។
ភាគីទាំងឡាយក៏បានសន្យាខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម
សេដ្ឋកិច្ចនិងវិនិយោគវប្បធម៌ទេសចរណ៍និងកីឡាឲ្យបានខ្លាំងក្លា
ថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ