GCC ប្តេជ្ញា សម្រេច​ឲ្យ​បាន​ដំណោះស្រាយនយោបាយសម្រាប់​សង្គ្រាមនៅយេម៉ែន

(VOVWORLD) - នៅថ្ងៃទី ២៧ ខែមីនា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានអះអាងពីការប្តេជ្ញារបស់ខ្លួន សម្រេចឲ្យបានដំណោះស្រាយនយោបាយមួយសម្រាប់ជម្លោះនៅយេម៉ែន។ 
 GCC ប្តេជ្ញា សម្រេច​ឲ្យ​បាន​ដំណោះស្រាយនយោបាយសម្រាប់​សង្គ្រាមនៅយេម៉ែន - ảnh 1កងកម្លាំងរដ្ឋាភិបាលយេម៉ែនប្រយុទ្ធជាមួយក្រុមឧទ្ទាម Houthi នៅក្រុង Marib ប្រទេសយេម៉ែន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Anadolu (តួកគី) បានរាយការណ៍ថា អគ្គលេខាធិការ GCC លោក Nayef Al-Hajraf នៅថ្ងៃទី ២៧ ខែមីនា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសយេម៉ែនលោក Ahmed bin Mubarak នៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសយេម៉ែន។ សេចក្តីប្រកាសរបស់ GCC បានបញ្ជាក់ថា GCC ប្តេជ្ញាស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិយេម៉ែន និងសម្រេចឲ្យបានសន្តិសុខ ស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ យ៉ាងណាមិញ GCC ក៏បានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនយេម៉ែន និងរួមចំណែកដល់ការពង្រឹងស្ថិរភាព និងបូរណភាពទឹកដីរបស់យេម៉ែន។

GCC បានអញ្ជើញភាគីចូលរួមសង្រ្គាមនៅក្នុងប្រទេសយេម៉ែនទៅកាន់ទីក្រុងរីយ៉ាដនៅថ្ងៃទី ២៩ ខែមីនា ដើម្បីពិភាក្សាអំពីវិធានការស្តារសន្តិភាពនៅក្នុងប្រទេសយេម៉ែន។ រដ្ឋាភិបាលយេម៉ែនបានទទួលយកការអញ្ជើញនេះ ខណៈពេលដែលកងកម្លាំង Houthi បានអំពាវនាវឱ្យរៀបចំកិច្ចសន្ទនានៅក្នុងប្រទេសអព្យាក្រឹតមួយផ្សេងទៀត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ