(VOVWORLD) - ផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ២០១៧ គ្រោង
នឹងកើន៦,៨១% បើប្រៀបនឹងឆ្នាំទៅមិញ។
ផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ២០១៧ គ្រោងនឹងកើន៦,៨១% បើប្រៀបនឹងឆ្នាំទៅមិញ។
កំរិតនេះហួសពីគោលដៅ៦,៧%ដែលរដ្ឋសភាដាក់ ចេញ ហើយជាកំរិតកំណើនខ្ពស់បំផុតក្នុងរយៈ
ពេល៧ឆ្នាំកន្លងទៅ។ នេះជាព័ត៌ មានដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិ ប្រកាសក្នុងសន្និសីទកាសែត
ស្ដីពីស្ថាន ភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៧ នារសៀលថ្ងៃទី២៧ ធ្នូ នៅរដ្ឋធានីហាណូយ។
ទទួលបានកំរិតកំណើន៦,៨១%នោះគឺដោយសារ វិស័យកសិ-រុក្ខ-ជលផល មានការស្ដារឡើងវិញគួរ
ឲ្យកត់សម្គាល់ជាមួយកំណើន២,៩% វិស័យឧស្សាហកម្ម និងសំណង់កើន៨% ហើយវិស័យ
សេវាកម្មកើន៧,៤៤%។ ទន្ទឹមនឹងនោះ ទំហំ នាំចេញទំនិញកើនជាង២១%បើប្រៀននឹងឆ្នាំទៅមិញ
ដែរ។ លោក Duong Manh Hung អនុប្រធានមន្ទីរប្រព័ន្ធគណនេយ៍ជាតិ ចំណុះអគ្គនាយកដ្ឋានស្ថិតិ
ឲ្យដឹងថា៖
“ទំហំនាំចេញនាំចូលទំនិញរបស់វៀតណាមជាលើកដំបូងឡើងដល់ទៅកំរិត៤០០ពាន់លានដុល្លា
អាមេរិក។ ទ្រព្យសម្បត្តិផ្ទុកបម្រុងក៏កើន៩,៨%។ ស្ថានភាព ចុះបញ្ជី សហគ្រាសកើនឡើងទាំងខាង
បរិមាណ ទ្រង់ទ្រាយនិងទុនចុះបញ្ជីជា មធ្យម។ ការទាក់ទាញនិងរំដោះទុនវិនិយោគផ្ទាល់
ពីបរទេសក៏កើនឡើងផងដែរ។ ប្រការទាំងនេះរួមវិភាគទានជាច្រើនទៅក្នុងកំណើនសេដ្ឋកិច្ច”៕