Gia Lai៖ នាំឧបករណ៍ភ្លេងនិងតន្ត្រី Jrai ទៅសម្តែងនៅកូរ៉េខាងត្បូង
(VOVWORLD) - ដោយទទួលបានការអញ្ជើញពី សាកលវិទ្យាល័យ Jeonju Kijeon (កូរ៉េខាងត្បូង) ក្រុមសិប្បកររបស់ទីក្រុង Pleiku និងស្រុក Ia Grai ចំនួន ១៤ នាក់ នាថ្ងៃទី ១៥ កញ្ញា បានចាប់ផ្តើមសម្តែងនៅប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពិធីបុណ្យ Jeonju International Sori ២០២៣។
រូបភាពនៃពិធីហាត់សម (រូបថត៖ ផ្តល់ដោយក្រុមសិប្បករ) |
នេះជាលើកទីមួយហើយដែលឧបករណ៍ និងបទភ្លេងប្រជាប្រិយ Jrai ត្រូវបានបង្ហាញនៅលើឆាករបស់កូរ៉េខាងត្បូង។ លោក Rcom Bus ដែលជាសមាជិកនៃក្រុម បាននិយាយថាលោកបានចូលរួមក្នុងការសម្តែងស្ទើរតែទាំង ៧ ក្នុងកម្មវិធីរយៈពេល ៤០ នាទី។ យោងតាមលោក Rcom Bus ការសម្តែងទាំងអស់សុទ្ធតែមានទឹកដមសំឡេងដ៏រីករាយ ដែលបានណែនាំដល់មិត្តភ័ក្តិជុំវិញពិភពលោកអំពីលក្ខណៈពិសេសប្លែកពីគេរបស់ឧបករណ៍ភ្លេងប្រពៃណី និងជីវភាពសាមញ្ញរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបកណ្តាល។
សូមគូសបញ្ជាក់ថា Jejonju International Sori គឺជាពិធីបុណ្យប្រចាំឆ្នាំដែលប្រារព្ធ ឡើងនៅរដូវស្លឹកឈើជ្រុះនៅមជ្ឈមណ្ឌលសិល្បៈ Sori ខេត្ត Jeonbuk ប្រទេសកូរ៉េខាងត្បូង។ ពិធីបុណ្យឆ្នាំនេះអូសបន្លាយរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា៕