Global Citizen បង្កើតមូលនិធិប្រឆាំងភាពក្រីក្រ ដែលមានតម្លៃ ៦ពាន់លានដុល្លារ

(VOVWORLD) - Global Citizen សង្ឃឹមថា នឹងចាប់ផ្តើមរៃអង្គាសថវិកាក្នុងរយៈពេល ៦ ដល់ ៩ ខែខាងមុខ ជាមួយនឹងគោលដៅដំបូងនៃការរៃអង្គាសប្រាក់យ៉ាងហោចណាស់ ២៥ លានដុល្លារសម្រាប់មូលនិធិនីមួយៗ។

Global Citizen ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញដែលប្រតិបត្តិក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ទើបបានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការបង្កើតមូលនិធិចំនួន ៦ ដែលមូលនិធិមួយមានតម្លៃ  ១ ពាន់លានដុល្លារ ដើម្បីបង្កើតឡើងការជះឥទ្ធិពលលើសង្គមនិងបរិស្ថានប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មូលនិធិ Global Citizen ទាំងនេះក៏មានគោលបំណងជួយបង្រួញគម្លាតថវិកាដ៏ធំមួយសម្រាប់ប្រទេសក្រីក្រដែលកំពុងជួបការលំបាកក្នុងការបំពេញតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDGs) របស់អង្គការសហប្រជាជាតិ ដែលរួមមានការផ្គត់ផ្គង់ទឹកស្អាតនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

Global Citizen សង្ឃឹមថា នឹងចាប់ផ្តើមរៃអង្គាសថវិកាក្នុងរយៈពេល ៦ ដល់ ៩ ខែខាងមុខ ជាមួយនឹងគោលដៅដំបូងនៃការរៃអង្គាសប្រាក់យ៉ាងហោចណាស់ ២៥ លានដុល្លារសម្រាប់មូលនិធិនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ