Global Risk Insights៖ EVFTA និង EVIPA ផ្ដល់នូវផលប្រយោជន៍បំពេញបន្ថែមសម្រាប់សេដ្ឋកិច្ចវៀតណាម
(VOVWORLD) - អត្ថបទសរសេរនេះធ្វើការសន្និដ្ឋានថា EVFTA និង EVIPA ផ្ដល់នូវ ផលប្រយោជន៍បំពេញបន្ថែមសម្រាប់សេដ្ឋកិច្ចវៀតណាម។ អ្នកនាំចេញ នានារបស់វៀតណាមនឹងទទួលបានការអនុគ្រោះចំពោះទីផ្សារ EU ក្នុង ១៨.០០០ពាន់លានដុល្លាអាមេរិកយ៉ាងពិតប្រាកដ។
គេហទំព័ររបស់អង្គការ Global Risk Insights (GRI) ទើបតែបាន បង្ហោះអត្ថបទសរសេរដោយវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាង EU-វៀតណាម (EVIPA) នឹងជះឥទ្ធិពលដ៏ធំធេងទៅលើក្រុមហ៊ុននាំចេញ វិនិ យោគិនបរទេសនិងអ្នកប្រើប្រាស់នៅវៀតណាម។ អត្ថបទសរសេរនេះចាត់ ទុកថា កិច្ចព្រមព្រៀងទាំងពីរខាងលើមានអត្ថន័យដ៏សំខាន់ចំពោះ FDI របស់ EU នៅវៀតណាម។
អត្ថបទសរសេរនេះធ្វើការសន្និដ្ឋានថា EVFTA និង EVIPA ផ្ដល់នូវ ផលប្រយោជន៍បំពេញបន្ថែមសម្រាប់សេដ្ឋកិច្ចវៀតណាម។ អ្នកនាំចេញ នានារបស់វៀតណាមនឹងទទួលបានការអនុគ្រោះចំពោះទីផ្សារ EU ក្នុង ១៨.០០០ពាន់លានដុល្លាអាមេរិកយ៉ាងពិតប្រាកដ។ ជាទូទៅ កិច្ចព្រមព្រៀងទាំងពីរ នេះនឹងជួយពង្រីកទីផ្សាររបស់វៀតណាមនៅ EU ក្នុងរយៈពេលទាំងមធ្យម និងយូរអង្វែង៕