" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤
(VOVWORLD) - " Glorious Ashes " ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាជាតិជាខ្សែភាពយន្តតំណាងឱ្យ វៀតណាមចូលរួមពានរង្វាន់ប្រភេទភាពយន្តអន្តរជាតិនៅឯកម្មវិធី Oscar លើកទី ៩៦ ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤ |
Glorious Ashes គឺជាស្នាដៃរបស់អ្នកនិពន្ធ Nguyen Ngoc Tu។ ស្នាដៃបាននិទានរឿងរ៉ាវរបស់នារីបីនាក់ដែលមានសាច់រឿងផ្សេងៗគ្នា សម្តែងដោយ Bao Ngoc Doling, Phuong Anh Dao និងសិល្បការិនីឆ្នើម Hanh Thuy ។ ខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាមានភាពស៊ីជម្រៅអំពីស្ថានភាពរបស់មនុស្ស។ អ្នកដឹកនាំរឿង Bui Thac Chuyen បានចំណាយពេល ២ ឆ្នាំដើម្បីផលិតរឿង " Glorious Ashes " ។
មុនពេលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Oscar " Glorious Ashes " បានឈ្នះរង្វាន់ជើងឯក - Montgolfière d'or (Golden Balloon) - នៅមហោស្រពភាពយន្តបីទ្វីបនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសបារាំង។ នៅដើមខែកញ្ញា ភាពយន្តនេះបានបន្តឈ្នះពានរង្វាន់ខ្លែងមាសសម្រាប់ប្រភេទភាពយន្តឆ្នើម និងពានរង្វាន់សម្រាប់អ្នកដឹកនាំរឿងភាពយន្តឆ្នើម និងពានរង្វាន់តួសម្តែងភាពយន្តឆ្នើម (សម្រាប់សិល្បការិនី Hanh Thuy) នៅកម្មវិធីពានរង្វាន់ខ្លែងឆ្នាំ ២០២៣។
ពិធីប្រគល់ពានរង្វាន់ Oscar លើកទី ៩៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤៕