GMS 6 - ស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើនសេដ្ឋកិច្ច

(VOVWORLD) - វេទិកាកំពូលធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS) ឆ្នាំ២០១៨ ក្រោមកិច្ច សហការរៀបចំឡើងរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងក្រសួងការបរទេសវៀតណាម បានបើកនាថ្ងៃទី៣០ មីនា នៅទីក្រុង ហាណូយ ដោយមានការចូលរួមរបស់តំណាងចំនួន២០០០នាក់។
GMS 6 - ស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើនសេដ្ឋកិច្ច - ảnh 1ប្រធាន VCCI លោក Vu Tien Loc ថ្លែងមតិក្នុងពិធីបើក


ថ្លែងមតិក្នុងពិធីបើក ប្រធាន VCCI លោក Vu Tien Loc បានអះអាងថា ក្រោយរយៈពេល២៥ឆ្នាំដំណើរការកម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច GMS មក ដោយមានការជួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំបន់ GMS ទទួលបានសមិទ្ធិជាច្រើន។ លោក Vu Tien Loc ចាត់ទុកថា៖

        “ចំពោះដំណាក់កាលអភិវឌ្ឍន៍ថ្មី គឺ GMS មានឱកាសផងនិងការសាកល្បង ជាច្រើនទៀតផងក្នុងការផ្លាស់ប្ដូរថ្មី។ ការសាកល្បងធំបំផុតរបស់ក្រុមខឿនសេដ្ឋ កិច្ច GMS អំពីគុណភាព របៀបរបប និងលទ្ធភាពប្រកួតប្រជែងរបស់សហគ្រាស គឺត្រូវឆ្ពោះទៅរកបទដ្ឋានអន្តរជាតិ ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់លើទូទាំង ពិភពលោក។ កម្លាំងចលករនៃការអភិវឌ្ឍក្នុងតំបន់ GMS នាពេលខាងមុខគឺ ស្មារតីចាប់ផ្ដើមអាជីព ជាការអភិវឌ្ឍរបស់សហគ្រាសមីក្រូ តូចនិងមធ្យម និង ក្រុមសហគ្រាសដឹកនាំដោយនារីជាដើម”។

        ជំនួសមុខឲ្យរដ្ឋាភិបាលវៀតណាម រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖  

       “ការទទួលខុសត្រូវរបស់សហគ្រាសក្នុង GMS គឺជាបង្កើតឡើងតំលៃថ្មី មិនសំរាប់ប្រទេសតែមួយប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រទេសទាំងអស់ក្នុងតំបន់ ទៀតផង។ សហគ្រាស GMS គួរតែសហការ តភ្ជាប់ និងជួយឧបត្ថម្ភគ្នាក្នុងការ អភិវឌ្ឍ។ ដោយតួនាទីជាស្ថាប័នតំណាងរដ្ឋាភិបាល ខ្ញុំសូមអះអាងនូវការគាំទ្រ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាលវៀតណាមនិយាយដោយឡែកនិង រដ្ឋាភិបាលជាសមាជិក GMS និយាយរួម ចំពោះសហគមន៍សហគ្រាស GMS និងកម្មវិធីសកម្មភាពនាពេលខាងមុខ”។

GMS 6 - ស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើនសេដ្ឋកិច្ច - ảnh 2 ទិដ្ឋភាពក្នុងវេទិកា

        អះអាងនូវការប្ដេជ្ញាចិត្តជួយឧបត្ថម្ភសហគ្រាស GMS ក្នុងដំណាក់កាលថ្មី លោក Oudet Souvanavong ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ ប្រធានក្រុមប្រឹក្សាអាជីវកម្ម GMS បានឲ្យដឹងថា៖

        “យើងខ្ញុំនឹងផ្គត់ផ្គង់ដើមទុនសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីធានា ការចូលរួមយ៉ាងខ្លាំងក្លារបស់គេក្នុង GMS។ GMS បានឈានចូលទសវត្សទី៣ នៃកិច្ចសហប្រតិបតិ្តការ ហើយយើងបានសន្យាយ៉ាងខ្លាំងក្លាលើកិច្ចសហការនិង តភ្ជាប់គ្នា។ GMS ក៏បានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយថ្មី។ យើង អំពាវនាវឲ្យបើកទូលាយថែមទៀតនូវច្រករបៀងសេដ្ឋកិច្ចដើម្បីធានាការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រទេសទាំងអស់”។

        GMS រួមមានសមាជិកចំនួន៦នោះគឺប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ជាតំបន់ដីមួយដែលមានវប្បធម៌ដ៏សម្បូរបែបនិងពោរពេញទៅ ដោយសក្ដានុពល ព្រមទាំងជាចំណុចតភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ចធំៗដូចជា អាស៊ាន ចិន និងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ