Google ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលការអភិវឌ្ឍអ្នកមានទេព កោសល្យផ្នែកឌីជីថលនិងអង្គភាពចាប់ផ្ដើមអាជីវកម្ម

(VOVWORLD) - កិច្ចសហប្រតិបត្តិការរវាង NIC និងសម្ព័ន្ធក្រុមហ៊ុន Google នឹងជួយបង្រួញ គម្លាតឌីជីថល ដោយផ្តល់ឱកាសសិក្សា និងអភិវឌ្ឍបន្ថែមទៀតសម្រាប់មនុស្ស ដែលមានទេពកោសល្យ និងអង្គភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម។

Google ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលការអភិវឌ្ឍអ្នកមានទេព កោសល្យផ្នែកឌីជីថលនិងអង្គភាពចាប់ផ្ដើមអាជីវកម្ម - ảnh 1ពិធីបើកដំណើរការកម្មវិធីសហប្រតិបត្តិការចំនួន២រវាង NIC និង Google។
(រូបថត៖ congthuong.vn)
ក្នុងព្រឹត្តិការណ៍ “រួមគ្នាធ្វើជាម្ចាស់អនាគត” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រុមហ៊ុន Google និងមជ្ឈមណ្ឌលនវានុវត្តភាពជាតិ (NIC) ក្រសួងផែនការនិងវិនិយោគបានបើកដំណើរការកម្មវិធីចំនួនពីរ ស្ដីពីការអភិវឌ្ឍ អ្នកមានទេពកោសល្យផ្នែកឌីជីថល និងការជួយឧបត្ថម្ភអង្គភាពចាប់ផ្តើមអាជីវកម្ម។ នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Stephanie Davis អនុប្រធាន Google ទទួល បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានចែករំលែកថា៖ “បេសកកម្មរបស់យើងខ្ញុំចំពោះវៀតណាមនោះ គឺផ្តល់ឱកាសឌីជីថលប្រកប ដោយស្មើរភាពដល់ប្រជាជនវៀតណាមទាំងអស់។ យើងខ្ញុំសន្យាពន្លឿនដំណើរការ ផ្លាស់ប្តូរឌីជីថលរបស់ប្រទេស និងជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការកសាងកម្លាំងមួយដែលមានទេពកោសល្យផ្នែកឌីជីថលដ៏រឹងមាំ ព្រមទាំងជួយអង្គ ភាពចាប់ផ្តើមអាជីវកម្មក្នុងស្រុករីកចម្រើន”។
កិច្ចសហប្រតិបត្តិការរវាង NIC និងសម្ព័ន្ធក្រុមហ៊ុន Google នឹងជួយបង្រួញ គម្លាតឌីជីថល ដោយផ្តល់ឱកាសសិក្សា និងអភិវឌ្ឍបន្ថែមទៀតសម្រាប់មនុស្ស ដែលមានទេពកោសល្យ និងអង្គភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ