Google ផ្តល់អាហារូបករណ៍បណ្តុះបណ្តាល AI ចំនួន ៤០.០០០កញ្ចប់ ដល់សាកលវិទ្យាល័យ និងសាលាឧត្តមសិក្សាចំនួន ៨០ របស់វៀតណាម
(VOVWORLD) - កាលពីថ្ងៃទី ១១ ខែកក្កដា Google បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម NIC (ចំណុះក្រសួងផែនការ និងវិនិយោគ) ដើម្បីចាប់ផ្តើមកម្មវិធី "កសាងអនាគត AI នៅវៀតណាម"។ កម្មវិធីនេះឆ្ពោះទៅយុទ្ធសាស្ត្រជាតិរបស់វៀតណាមស្តីពីការស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) រហូតដល់ឆ្នាំ ២០៣០ ដោយសង្កត់ធ្ងន់លើការសន្យារបស់ Google ក្នុងការគាំទ្រវៀតណាមធ្វើបរិវត្តកម្មឌីជីថល។
កម្មវិធីនេះផ្តោតលើសសរស្តម្ភសំខាន់ចំនួនពីរគឺ៖ ការកសាងសម្រាប់ទេពកោសល្យ និងការកសាងសម្រាប់អាជីវកម្ម។ សសរស្តម្ភនីមួយៗបានលើកឡើងអំពីវិស័យសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់វៀតណាម ចិញ្ចឹមបីបាច់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពឲ្យរីកចម្រើនកាន់តែខ្លាំង និងពង្រឹងមូលដ្ឋានគ្រឹះដើម្បីបង្កើនការអនុម័ត AI ជាអតិបរមា។
គណៈប្រតិភូបានធ្វើពិធីបើកដំណើរការកម្មវិធី កសាងអនាគត AI ។ រូបថត៖ NIC |
ក្នុងកម្មវិធីនេះ Google បានប្រកាសនឹងនាំយកនូវកម្មវិធី អភិវឌ្ឍន៍ទេពកោសល្យឌីជីដល ដោយផ្តល់អាហារូបករណ៍ចំនួន ៤០.០០០កញ្ចប់ ជាមួយនឹងវគ្គសិក្សាចំនួន ១០ រួមទាំងវគ្គបណ្តុះបណ្តាល AI របស់ Google (Google AI Essentials) ដើម្បីបំពាក់នូវជំនាញ AI ថ្មីបំផុតសម្រាប់យុវជនវៀតណាម រួមទាំងកម្មាភិបាល គ្រូបង្រៀន និងនិស្សិតជាច្រើន មកពីសាកលវិទ្យាល័យ និងសាលាឧត្តមសិក្សាជាង ៨០ នៅទូទាំងប្រទេស។
នៅក្នុងព្រឹត្តិការណ៍នេះ នាយកប្រតិបត្តិប្រចាំប្រទេសវៀតណាម លោក Marc Woo បានឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើង ១១ ដងនៅឆ្នាំ ២០៣០ ដែលឈានដល់ ២២០ ពាន់លានដុល្លារអាមេរិក។ ហើយ AI គឺជាកត្តាសំខាន់មួយដើម្បីសម្រាចបានលារព្យាករណ៍នេះ៕