Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក
|
Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក (Image: VNA) |
(VOVworld) – វៀតណាមមានគោលបំណង Google ជួយឧបត្ថម្ភនិងបើកទូលាយ
កិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនៅវៀតណាម។ នេះគឺជាមតិ របស់នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នៅជំនួប សន្ទនាជាមួយ
លោក Sundar Pichai អគ្គនាយកគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន Google (អាមេរិក) ដែល
កំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នាថ្ងៃទី ២២ ធ្នូ។ នាយករដ្ឋមន្ត្រី
បានឲ្យដឹងថា៖ វៀតណាមមានចំនួនប្រជជនចំនួន ៩៣លាននាក់ក្នុងនោះ ៥២%
ចំនួនប្រជាជនបានទាក់ទងជាមួយអ៊ីនធឺណែតនិង ភាគច្រើនប្រើប្រាស់ឧបករណ៍
ស្វែងរក Google។ ក្រៅពីនោះ វៀតណាមមាន ខឿនសេដ្ឋកិច្ចទីផ្សារនិងគោល
នយោបាយលើកទឹកចិត្តបណ្តាញអ៊ីនធឺណែតនិង ផ្នែកឧស្សាហកម្មបច្ចេកវិទ្យា
ព័ត៌មាន។ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាមបន្ត បង្កលក្ខណៈងាយស្រួល
សំរាប់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក ក្នុងនោះ មាន Google វិនិ
យោគនិងបើកទូលាយអាជីវកម្មនៅវៀតណាម។នាយករដ្ឋមន្ត្រី Nguyen Tan
Dung ក៏បានស្នើរឲ្យ Google សហការជាមួយ ស្ថាប័នរបស់វៀតណាមក្នុងការ
ប្រតិបត្តិតាមច្បាប់ពន្ធរដ្ឋការដែលទាក់ទិនដល់ សកម្មភាពពាណិជ្ជកម្មឆ្លងដែន
ការពារសន្តិសុខជាតិក៏ដូចជាតំលៃវប្បធម៌សប្បុ រសធម៌ល្អប្រសើរបស់វៀតណាម
លើបណ្តាញអ៊ីនធឺណែត។
ក្នុងជំនួបនេះ លោក Sundar Pichai បានឲ្យដឹងថា៖ នាពេលខាងមុខ Google
នឹងមានគំរោងការណ៍ជួយឧបត្ថម្ភវៀតណាមដូចជា៖ បណ្តុះបណ្ដាល វិស្វករចំនួន
១៤០០ នាក់ ផ្សព្វផ្សាយរូបភាពទេសចរណ៍របស់វៀតណាមនិងផ្តល់ជំនួយសំរាប់
អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមទាក់ទងជាមួយទីផ្សារអន្តរជាតិតាមរយៈ
ពាណិជ្ជកម្មអេឡិកត្រូវនិកនិងបណ្ដាគំរោងការណ៍អប់រំបណ្តុះបណ្ដាល៕