Grammy ២០២៤​៖ ភាពលេចធ្លោរបស់តារាស្រ្តី

(VOVWORLD) - នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ពិធីប្រគល់ពានរង្វាន់ Grammy លើកទី ៦៦ បានធ្វើឡើងនៅពហុកីឡាដ្ឋាន Crypto.com ក្នុងទីក្រុង Los Angeles (អាមេរិក) ។ នៅឆ្នាំនេះ បណ្ឌិតសភាវិទ្យាសាស្ត្រនិងសិល្បៈនៃសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការតែងតាំងពានរង្វាន់ដើម្បីសមស្របទៅនឹងស្មារតីនៃតន្ត្រីចម្រុះ។ ពានរង្វាន់ថ្មីចំនួនបីរួមមាន "ការសម្តែង Pop dance ល្អបំផុត" "ការសម្តែងតន្ត្រីអាហ្រ្វិកល្អបំផុត" និង "អាល់ប៊ុម Alternative Jazz ល្អបំផុត" ។ យ៉ាងណាមិញ គួរឲ្យចាប់អារម្មណ៍បំផុតគឺភាពលេចធ្លោរបស់តារាស្រី្តក្នុងពានរង្វាន់ឆ្នាំនេះ។

តារាចម្រៀង Taylor Swift បានវ៉ាដាច់កេរ្តិ៍ឈ្មោះជាច្រើនដូចជា៖ Miley Cyrus, Boygenius, Lana Del Rey, SZA, Olivia Rodrigo ដើម្បីបង្កើតកំណត់ត្រា ក្លាយជាសិល្បការិនីដែលទទួលពានរង្វាន់ "អាល់ប៊ុមប្រចាំឆ្នាំ" ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត Grammy ជាមួយអាល់ប៊ុម " Midnight" ។ មុននោះ អាល់ប៊ុម ចំនួនបីផ្សេងទៀតរបស់នាងទទួលបានរង្វាន់ជា "អាល់ប៊ុមប្រចាំឆ្នាំ" រួមមាន "Fearless" "១៩៨៩" និង "Folklore" ។ មកទល់ពេលនេះ មានតែសិល្បករចំនួនបីរូបប៉ុណ្ណោះគឺ Frank Sinatra, Stevie Wonder, និង Paul Simon ដែលមានអាល់ប៊ុមចំនួនបីឈ្នះពានរង្វាន់ "អាល់ប៊ុមប្រចាំឆ្នាំ" ក្នុងប្រវត្តិសាស្រ្ត Grammy។

Grammy ២០២៤​៖ ភាពលេចធ្លោរបស់តារាស្រ្តី - ảnh 1Taylor Swift បានបង្កើតកំណត់ត្រាជាមួយនឹងពានរង្វាន់ Grammy ចំនួន ១៣ ។ រូបថត៖ CTV/VOV

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ Taylor Swift បាននិយាយថា៖ “នេះគឺជាពានរង្វាន់ Grammy ទី ១៣ របស់ខ្ញុំ ហើយនេះក៏ជាលេខសំណាងរបស់ខ្ញុំដែរ។ ខ្ញុំចង់អរគុណដល់អ្នកគាំទ្រទាំងអស់ ដោយការបង្ហើបពីអាថ៌កំបាំងដែលខ្ញុំបានរក្សាអស់រយៈពេល ២ ឆ្នាំមកហើយ នោះគឺអាល់ប៊ុមថ្មីបំផុតរបស់ខ្ញុំនឹងចេញផ្សាយនៅថ្ងៃទី ១៩ ខែមេសា។ អាល់ប៊ុមថ្មីមានចំណងជើងថា The Tortured Poets Department ”។

Miley Cyrus ត្រូវបានលើកតម្កើងជាមួយនឹងត្រែមាសចំនួនពីរនៅក្នុង Grammys ២០២៤ ក្នុងប្រភេទ "ការសម្តែង Pop Solo ល្អបំផុត" និង "ការថតសម្លេងឆ្នើមប្រចាំឆ្នាំ" ជាមួយនឹងបទចម្រៀង "Flowers" ។ ក្នុងពេលជាមួយគ្នានោះ Victoria Monét បានឈ្នះពានរង្វាន់ "សិល្បករថ្មីប្រចាំឆ្នាំ" ។ Billie Eilish ក៏ទទួលបានពានរង្វាន់ "បទចម្រៀងប្រចាំឆ្នាំ" ជាមួយនឹងបទចម្រៀង"What Was I Made For?"។

តារាចម្រៀងស្រីស្បែកខ្មៅ SZA ឈានមុខគេនៅ Grammy ២០២៤ ដោយមានការតែងតាំងចំនួន ៩ ។ នាងបានឈ្នះពានរង្វាន់ក្នុងវិញ្ញាសារចំនួន៣ រួមមាន "ចម្រៀង R&B ល្អបំផុត" ជាមួយនឹងបទចម្រៀង "Snooze" ; "អាល់ប៊ុម R&B សហសម័យល្អបំផុត" ជាមួយ "SOS"; និង ការសម្តែងតន្ត្រី Pop ជាគូ/តាមក្រុមល្អបំផុត" សម្រាប់ "Ghost in the Machine" ។ គួរឲ្យកត់សម្គាល់ថាតារាចម្រៀងស្រី Joni Mitchell អាយុ ៨១ ឆ្នាំបានទទួលពានរង្វាន់ "អាល់ប៊ុមតន្ត្រីប្រជាប្រិយល្អបំផុត" ជាមួយបទចម្រៀង "Joni Mitchell at Newport (Live)" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ