G២០ បានឯកភាព សម្របសម្រួលគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល
(VOVWORLD) - នាថ្ងៃទី ១៦ ខែកក្កដា ប្រទេសឥណ្ឌូនេស៊ី ដែលជាអធិបតីសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ (FMCBG) បានឲ្យដឹងថា បណ្ដាសមាជិកសន្និសីទបានឯកភាពថា សន្ទុះស្ដារឡើងវិញសេដ្ឋកិច្ចសកលត្រូវបានយឺតយ៉ាវ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិនៅអ៊ុយក្រែន។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ បានប្រព្រឹត្តិទៅនៅទីក្រុង Nusa Dua ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៥ ខែកក្កតា ឆ្នាំ២០២២។ រូបថត៖ AFP/TTXVN |
ក្នុងសេចក្តីថ្លែងការណ៍បញ្ចប់ FMCBG ក្រោយរយៈពេល ២ ថ្ងៃធ្វើការ ឥណ្ឌូនេស៊ីបានអះអាងថា ប្រទេសជាសមាជិកភាគច្រើនបានចាត់ទុកថា និន្នាការអសន្តិសុខស្បៀងអាហារ និងថាមពលកំពុងកើនឡើងនៅកម្រិតគួរឲ្យព្រួយបារម្ភ ហើយបានឯកភាពគ្នា សម្របសម្រួលធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ប្រទេសជាសមាជិកទាំងអស់ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញា អនុវត្តន៍ការផ្លាស់ប្តូរបទប្បញ្ញត្តិពន្ធដារអន្តរជាតិដែលគ្រោងនឹងចូលជាធរមាននៅឆ្នាំ ២០២៤ ដោយសម្របសម្រួលគោលនយោបាយដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ឆ្លើយតបទៅនឹងអតិផរណាដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនិងការប្រែប្រួលអាកាសធាតុ។
សន្និសីទ FMCBG លើកទី ៣ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ដោយមានការចូលរួមពីប្រតិភូជាង ៤០០ នាក់មកពីបណ្តាប្រទេសជាសមាជិក G២០ និងអង្គការអន្តរជាតិ ដោយមានរដ្ឋមន្ត្រីហិរញ្ញវត្ថុចំនួន ១៧រូប និងអភិបាលធនាគារកណ្តាល ១០រូបចូលរួមដោយផ្ទា៕