G២០ សន្យាទប់ស្កាត់ការផ្ដល់ហិរញ្ញប្បទានសំរាប់ភេរវកម្ម

(VOVWORLD) - នាថ្ងៃទី៧ កក្កដា សន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុត លើពិភពលោក (G២០) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Hamburg របស់ អាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងនោះឯកភាពលើការជំរុញខ្លាំងការ ខំប្រឹងប្រែងទប់ស្កាត់ប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្ម។
G២០ សន្យាទប់ស្កាត់ការផ្ដល់ហិរញ្ញប្បទានសំរាប់ភេរវកម្ម - ảnh 1 ថ្នាក់ដឹកនាំក្រុមប្រទេសសមាជិក G២០ ប្រជុំនៅទីក្រុង Hamburg (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៧ កក្កដា សន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុត លើពិភពលោក (G២០) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Hamburg របស់ អាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងនោះឯកភាពលើការជំរុញខ្លាំងការ ខំប្រឹងប្រែងទប់ស្កាត់ប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្ម។សេចក្ដីថ្លែងការណ៍រួមនេះបានថ្កោលទោសយ៉ាងខ្លាំងក្លានូវការផ្ដល់ហិរញ្ញប្បទានសំរាប់លទ្ធិភេរវកម្ម ព្រមទាំងសន្យាធ្វើសកម្មភាពដើម្បីទប់ស្កាត់អំពើនេះ។ពួកប្រទេស G២០ ក៏បាន ដាស់តឿនឲ្យប្រទេសនានាគាំទ្រកងកម្លាំងពិសេសខាងហិរញ្ញវត្ថ (FATF) ដែល ជាអង្គការអន្តរជាតិរួមមានប្រទេសសមាជិកសរុប៣៧នោះ ក្នុងការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្ម។

        សេចក្ដីថ្លែងការណ៍រួមស្ដីពីការទប់ស្កាត់ប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្មនេះ ជាការស្រុះចិត្តគំនិតកម្រដែលទទួលបាននៅសន្និសីទ G២០ លើកនេះក្នុង កាលៈទេសៈដែលអាមេរិកនិងប្រទេសផ្សេងៗកាន់តែឃ្លាតពីគ្នាលើបញ្ហានានា ដូចជាសេរីភាពពាណិជ្ជកម្មនិងការទប់ទល់បម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ