G៧ឯកភាពលើការជំរុញខ្លាំងការប្រយុទ្ធប្រឆាំងភេរវកម្ម

(VOVWORLD) - ក្រុម G៧ សង្កត់ធ្ងន់ថា ការប្រឆាំងភេរវកម្មគឺជា អាទិភាពចម្បាង ហើយនឹងមានសកម្មភាពរឹងមាំបំផុតដើម្បីស្វែងរក កំណត់អត្ត សញ្ញាណ លុបបំបាត់និងផ្តន្ទាទោសភេរវករទាំងអស់ក៏ដូចជាកម្លាំងគាំទ្រនានា ផងដែរ។
G៧ឯកភាពលើការជំរុញខ្លាំងការប្រយុទ្ធប្រឆាំងភេរវកម្ម - ảnh 1 ថ្នាក់ដឹកនាំក្រុម G៧ ប្រជុំនៅ Sicily នាថ្ងៃទី២៦ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - បញ្ចប់ថ្ងៃប្រជុំដំបូងក្នុងក្របខ័ណ្ឌសន្និសីទកំពូលក្រុមបណ្ដា ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) នៅទីក្រុង Taormina នៅកោះ Sicily របស់ អ៊ីតាលីនោះ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលក្រុម G៧ បានអនុម័តលើសេចក្ដីថ្លែង ការណ៍រួមស្ដីពីការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅលើ ទូទាំងពិភពលោក។ក្នុងនោះ ក្រុម G៧ សង្កត់ធ្ងន់ថា ការប្រឆាំងភេរវកម្មគឺជា អាទិភាពចម្បាង ហើយនឹងមានសកម្មភាពរឹងមាំបំផុតដើម្បីស្វែងរក កំណត់អត្ត សញ្ញាណ លុបបំបាត់និងផ្តន្ទាទោសភេរវករទាំងអស់ក៏ដូចជាកម្លាំងគាំទ្រនានា ផងដែរ។

        ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រុម G៧ ក៏បានអះអាងថា នឹងបន្តបង្កើនសម្ពាធ ទៅលើស.ប.បកូរ៉េ ក្រោយពីព្យុងយ៉ាងមានសកម្មភាពជាច្រើនដែលបណ្ដាលឲ្យ ភាពតានតឹងកើនឡើងនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ