Ha Giang: សិក្ខាសាលារំលឹកខួប ៤០ ឆ្នាំ នៃការតស៊ូប្រយុទ្ធដើម្បីការពារព្រំដែនភាគខាងជើង

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនៅខេត្ត Ha Giang សមាគមអតីតយុទ្ធជនខេត្ត Ha Giang បានរៀបចំសិក្ខាសាលារំលឹករយៈពេល ៤០ នៃការតស៊ូដើម្បីការពារព្រំដែនភាគខាងជើងនៃមាតុប្រទេស។ សិក្ខាសាលានេះត្រូវបានចូលរួមដោយអតីតយុទ្ធជនជាច្រើន មកពីខេត្តនិងក្រុងចំនួនជាង ៣០ នៅទូទាំងប្រទេស។

 Ha Giang: សិក្ខាសាលារំលឹកខួប ៤០ ឆ្នាំ នៃការតស៊ូប្រយុទ្ធដើម្បីការពារព្រំដែនភាគខាងជើង - ảnh 1អតីតយុទ្ធជននៅរណសិរ្ស Vi Xuyen រីករាយដែលបានជួបជុំគ្នា 

បទអន្តរាគមន៍របស់អតីតយុទ្ធជន សាក្សីជាប្រវត្តិសាស្ត្រនៅក្នុងប៉ុន្មានថ្ងៃប្រយុទ្ធដ៏តឹងតែងបានបង្ហាញឲ្យឃើញពីការប្រយុទ្ធគ្នាយ៉ាងអង់អាចក្លាហាន និងយុត្តិធម៍របស់កង ទ័ពនិងប្រជាជនវៀតណាម ដើម្បីការពារព្រំដែនភាគខាងជើង នៅឆ្នាំ ១៩៧៩  ដែលនឹងត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តដែលមិនអាចត្រូវបានរសាត់បានឡើយ។ បទអន្តរាគមន៍ បន្តអះអាងពីសេចក្តីសុចរិតរបស់វៀតណាម ក្នុងរណសិស្ស Thanh Thuy ស្រុក Vi Xuyen ខេត្ត Ha Tuyen (ដែលបច្ចុប្បន្ននេះគឺជាខេត្ត Ha Giang)។

នៅទីនេះ វរសេនីយ៍ឯកបំរុង Nguyen Van Tam នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំ ដែនខេត្ត Ha Giang ដែលធ្លាប់ចូលរួមប្រយុទ្ធនៅរណសិរ្ស Vi Xuyen បានចែករំលែក ថា៖ “ក្រោយ រយៈពេល៤០ ឆ្នាំមក ថ្ងៃនេះបានជួបជុំគ្នានៅទីនេះ យើងមានអារម្មណ៍ កក់ក្តៅណាស់ បានជួបជុំគ្នាជាថ្មីម្តងទៀតជាមួយមិត្តរួមការតស៊ូប្រយុទ្ធមុននេះ ៤០ ឆ្នាំ គឺរំភើបចិត្តយ៉ាងខ្លាំងណាស់។  រយៈពេល៤០ឆ្នាំបានបញ្ចប់ មិនសូវមានឱកាស ជួបគ្នាទេ។ ចង់ជួបគ្នាដើម្បីដឹងថា តើអ្នកនានៅរស់ អ្នកណាលាចាកលោកបាត់ហើយ។ ម្យ៉ាងវិញទៀត សួរគ្នាទៅវិញទៅមកដើម្បីដឹងថាតើក្រុមគ្រួសារមានស្ថានភាពបែបណា”។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ជាឱកាសដើម្បីជំនាន់ក្រោយតបស្នងសង់គុណដល់វីរៈយុទ្ធជន យុទ្ធជនពលីនិងប្រជាជនដែលបាត់បង់ជីវិតដើម្បីការពារបូរណភាពដែនដីរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ