Ha Nam រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម
|
Ha Nam រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម |
(VOV)_នាថ្ងៃទី១សីហា គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានរៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម និងលើកទិ១០ឆ្នាំបង្កើតសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin ខេត្ត Ha Nam (ថ្ងៃទី២៤ ធ្នូឆ្នាំ២០០៦-ថ្ងៃទី២៤ធ្នូឆ្នាំ២០១៦)។ នៅទីនេះ
ឧត្តមសេនីយ៍ទោ Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/Dioxinវៀតណាម បានស្នើអោយស្ថាប័នគ្រប់ជាន់ថ្នាក់នៅខេត្ត ត្រូវ
បង្កើនការងារផ្សព្វផ្សាយអំពីគោលការណ៍គោលនយោបាយរបស់បក្ស រដ្ឋ និងរៀបចំ
អនុវត្តល្អគោលនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានប្រគល់អំណោយចំ
នួន១២០កញ្ចប់ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ក្នុងខេត្ត។
ក៏ក្នុងពិធីនេះដែរ បណ្ដាសមូហភាព បុគ្គល សហគ្រាសបានគាំទ្រកសាងមូលនិធិជន
រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinខេត្ត Ha Nam ដោយទឹកប្រាក់ចំនួន
៧០០លានដុង។ ខេត្ត Ha Nam មានជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/Dioxin ចំនួន២៩ពាន់នាក់៕