Hajj - ពិធីធម្មយាត្រាដ៏ពិសិដ្ឋរបស់ជនឥស្លាម

(VOVWORLD) - ក្នុងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង មានជនធ្វើធម្មយាត្រាប្រមាណ ២,៥ លាននាក់មកពីគ្រប់ទីកន្លែងនៅលើពិភពលោកបានចូលរួមព្រឹត្តិការណ៍នេះ។
Hajj - ពិធីធម្មយាត្រាដ៏ពិសិដ្ឋរបស់ជនឥស្លាម - ảnh 1ពិធីធម្មយាត្រាដ៏ពិសិដ្ឋរបស់ជនឥស្លាម (រូបថត៖ AFP/VNA)

ពិធីធម្មយាត្រា Hajj ប្រចាំឆ្នាំទៅកាន់វិមានឥស្លាម Mecca ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៦ ខែកក្កដា ដោយមានការចូលរួមរបស់ជន ឥស្លាមចំនួន ១ លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់មកពីគ្រប់ទិសទីនៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង មានជនធ្វើធម្មយាត្រាប្រមាណ ២,៥ លាននាក់មកពីគ្រប់ទីកន្លែងនៅលើពិភពលោកបានចូលរួមព្រឹត្តិការណ៍នេះ។ ក្រោយពីនោះមក ជំងឺរាតត្បាតកូវីដ ១៩ បានបង្ខំឲ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីតត្រូវកាត់បន្ថយទ្រង់ទ្រាយពិធីធម្មយាត្រា។

សូមបញ្ជាក់ដែរថា ពិធីធម្មយាត្រាគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៥ របស់សាសនាឥស្លាម (រួមមានជំនឿ ការអធិស្ឋាន ការប្រោសប្រទាន ការតមអាហារ ធម្មយាត្រាទៅកាន់វិមានឥស្លាម Mecca) ដែលជនឥស្លាមមានកាតព្វកិច្ចបំពេញយ៉ាងហោចណាស់មួយដងក្នុងជីវិតរបស់ពួកគេ ប្រសិនបើពួកគេមានលទ្ធភាពពេញលេញ។ ក្នុងអំឡុងពេលធ្វើធម្មយាត្រា ជនសាសនានឹងប្រមូលផ្តុំគ្នានៅក្នុងទីក្រុងMecca ដ៏ពិសិដ្ឋអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីរំលឹកឡើងវិញនូវដំណើរធម្មយាត្រាចុងក្រោយរបស់ព្យាការី Mohammed និងធ្វើពិធីសាសនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ