Hamas នឹងប្រឆាំងការហុំព័ទ្ធតំបន់ Gaza របស់អ៊ីស្រាអ៉ែល

Hamas នឹងប្រឆាំងការហុំព័ទ្ធតំបន់ Gaza របស់អ៊ីស្រាអ៉ែល - ảnh 1
Hamas នឹងប្រឆាំងការហុំព័ទ្ធតំបន់ Gaza របស់អ៊ីស្រាអ៉ែល

          (VOV)_ចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីន នាថ្ងៃទី១២ វិច្ឆិកា​ បាន​ព្រម
មានថានឹងមានវិធានការជាច្រើន ដើម្បីប្រឆាំងអ៊ីស្រាអ៉ែល បង្កើនបទហុំព័ទ្ធទៅ
លើតំបន់ Gaza ចាប់ពីឆ្នាំ ២០០៧មក។ ប្រតិកម្មចំពោះសេចក្ដីប្រកាសថា៖ ​អ៊ីស្រា
អ៉ែលនឹងកសាងរបងជិតនឹងតំបន់ព្រំដែន Gaza អ្នកនាំពាក្យរបស់លោក Hamas 
Sami Abu Zuhri បានចាត់ទុកថា៖ គោលដៅនៃវិធានការទាំងនេះ​របស់អ៊ីស្រាអ៉ែល
គឺរឹតបន្តឹងការហុំព័ទ្ធនៅតំបន់នេះ។ ទន្ទឹមនឹងនោះ លោក Hamas Sami Abu Zuhri 
ក៏បានអំពាវនាវអោយសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍​ ដើម្បីបញ្ចប់សកម្មភាពនេះ
របស់អ៊ីស្រាអ៉ែល។

          មុននេះ នាថ្ងៃទី១១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៉ែល លោក ​Moshe
Yaalon បានជូនដំណឹងថា៖ ប្រទេសនេះនឹងកសាងរបងជិតនឹងជញ្ជាំង​ព្រំដែន រវាង
អ៊ីស្រាអ៉ែល និងតំបន់ Gaza ដើម្បីរាំងស្កាត់ជនប៉ាឡេស្ទីនជ្រាបចូល​និងវាយប្រហារ
នៅអ៊ីស្រាអ៉ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ