Hamasប្រឆាំងជំទាស់អ៊ីស្រាអែលសើបអង្កេតយុទ្ធនាការយោធានៅដំបន់ហ្គាហ្សា


Hamasប្រឆាំងជំទាស់អ៊ីស្រាអែលសើបអង្កេតយុទ្ធនាការយោធានៅដំបន់ហ្គាហ្សា - ảnh 1
Hamasប្រឆាំងជំទាស់អ៊ីស្រាអែលសើបអង្កេតយុទ្ធនាការយោធានៅដំបន់ហ្គាហ្សា (AFP)

         Vovworld-ចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីននាថ្ងៃទី៧ធ្នូបាន​ប្រកាស​
បដិសេធសេចក្តីសំរេចចិត្តរបស់អ៊ីស្រាអែលអំពីការសើបអង្កេត​យុទ្ធនាការ​យោធា
មានទ្រង់ទ្រាយធំដែលអូសបន្លាយជាង៥០ថ្ងៃដែលកងទ័ព​អ៊ីស្រាអែលដំណើរការ
តម្រង់ទៅលើដំបន់ហ្គាហ្សានាដើមខែកក្កដាកន្លងមក។​ អ្នកនាំពាក្យរបស់ Hamas
លោក Fawzi Barhoum បានអះអាងថា​សេចក្តីសំរេច​ពោលខាងលើរបស់ Tel Aviv
សំដៅលាក់លាមការពិតនិងស្ថានភាពជាក់ស្ដែង​អំពីការរំលោភឧក្រិដ្ឋកម្មសង្គ្រាម។
លោកបានរំលឹកថា​នាអតីតកាល តុលាការ​របស់អ៊ីស្រាអែលបានចេញសាលក្រម
គ្មានទោសចំពោះសំរាប់បទល្មើសជាក់ស្ដែង​ទន្ទឹមនឹងនោះឲ្យដឹងថា ប្រការត្រូវធ្វើ
បច្ចុប្បន្នគឺបង្កលក្ខណៈឲ្យបណ្ដា​គណៈ​កម្មាធិការសើបអង្កេតរបស់សហគមន៍
អន្តរជាតិមកហ្គាហ្សានិងដំណើរ​ការ​សើបអង្កេតលើស្ថានភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ