Hau Giang ត្រូវប្រែក្លាយសក្តានុពលទៅជាធនធានសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុង Vi Thanh ខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hau Giang ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV) |
ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យខេត្ត Hau Giang គួរតែប្រមើលមើលរលកនៃការវិនិយោគ បង្កើតចំណុចលោតផ្លោះ និងកម្លាំងចលករថ្មីសម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
“Hau Giang ត្រូវតែប្រែក្លាយសក្តានុពលទៅជាប្រភពធនធាន។ សក្ដានុពលនោះត្រូវតែជាទ្រព្យសម្បត្តិសម្ភារៈដែលអាចវាស់វែងនិងរាប់បាន។ សក្ដានុពលនេះត្រូវតែក្លាយទៅជាធនធានសម្ភារៈសម្រាប់ការអភិវឌ្ឍខេត្ត Hau Giang រួមចំណែកដល់ភាពរុងរឿង និងសុភមង្គលរបស់ប្រជាជន Hau Giang និងប្រែក្លាយសេចក្តីប្រាថ្នា ទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។ ខ្ញុំចង់ឱ្យ Hau Giang លើកកម្ពស់ស្មារតីនៃភាពខ្លួនទីពឹងខ្លួនដើម្បីអភិវឌ្ឍន៍”។
ពីសំណាក់ធុរកិច្ច លោកនាយករដ្ឋមន្ត្រីចង់ឱ្យអ្នកវិនិយោគ និងធុរកិច្ចធ្វើការវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត ក្នុងស្មារតីស្មោះត្រង់ ទំនុកចិត្ត និងការទទួលខុសត្រូវ; កសាងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង និងនិរន្តរភាព អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក៏ដូចជា ផ្តោតលើកិច្ចការពារបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីទស្សនៈអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា មិនលះបង់វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីបន្តកំណើនសេដ្ឋកិច្ចតែមួយមុខប៉ុណ្ណោះ ហើយក៏មិនមានការលះបង់បរិស្ថាន និងអាយុជីវិតប្រជាពលរដ្ឋ ដើម្បីទាក់ទាញការវិនិយោគតាមមធ្យោបាយណាមួយឡើយ៕