Hoang Lien Son ជាទិសដៅគួរឲ្យចាប់អារម្មណ៍បំផុតនៅអាស៊ីអាគ្នេយ៍
(VOVWORLD) - នៅថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ទស្សនាវដ្តី National Geographic នៃសហ រដ្ឋអាមេរិកបានប្រកាសពីទិសដៅ ទាក់ទាញបំ ផុតទាំង ២៨ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ។
ព្រះពុទ្ធរូបលើកំពូលភ្នំ Fansipan, Sapa (រូបថត៖ VOV5) |
តាមនោះ Hoang Lien Son, Sa Pa របស់វៀតណាម ជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងចំណាត់ថ្នាក់នេះ ហើយត្រូវបានគេបោះឆ្នោតជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅអាស៊ីអាគ្នេយ៍។ ទស្សនាវដ្តី National Geographic គឺជាទស្សនាវដ្តីដ៏ល្បីល្បាញមួយរបស់អាមេរិកដែលមានការផ្សព្វផ្សាយលើទូទាំងពិភពលោក តាមរយៈភាសាចំនួន៤០ភាសា។
នៅក្នុងសេចក្តីផ្តើមណែនាំអំពី Hoang Lien Son ទស្សនាវដ្តីដ៏ល្បីនេះបានពិពណ៌នាថា: តំបន់ភ្នំភាគពាយព្យនេះ នៅមានភាពរហោស្ថាន ជាកន្លែងមិនដូចជីវភាពអូអរនៃទីក្រុងហាណូយនៅឡើយ ថ្វីត្បិតតែមានចម្ងាយប្រហែល ៣១៣គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីក៏ដោយ៕