Honduras ចង់បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម
(TTXVN)_នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសាធា
រណះរដ្ឋHonduras Le Thanh Tung នាថ្ងៃទី ២២ តុលា ប្រធានាធិបតីប្រទេសម្ជាស់ផ្ទះPor
firio Lobo Sosa បានសម្ដែងគោលបំណង ចង់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ច សហ ប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ ទន្ទឹមនឹងនោះ មានគោលបំណងរួម
ចំណែកជាមួយវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសមាហរណ
កម្មអាមេរិក កណ្ដាល (SICA) និងសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ប្រធានាធិបតី Porfirio Lobo Sosa ក៏បានអះអាងថា៖ ទោះបីជាប្រទេសទាំងពីរ នៅឃ្លាត ឆ្ងាយគ្នាអំពីភូំមិសាស្ត្រក្តី ប៉ុន្តែប្រជាជន Honduras និង បុគ្គលប្រធានាធិបតីជានិច្ចកាល
តាមដាន និងកោតសរសើរប្រពៃណីតស៊ូដ៏អង់អាចក្លាហានដើម្បីឯករាជជាតិមុននេះ ក៏ដូចជារាល់ការជោគជ័យក្នុងការបុព្វហេតុកសាងប្រទេសជាតិនាបច្ចុប្បន្នរបស់វៀត
ណាម។ ឆ្លើយតបនឹងសេចក្ដីអញ្ចើញ របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ដោយ ឯកអគ្គរដ្ឋទូត Le Thanh Tung ទទួលការផ្ទេរសិទ្ធិ ផ្ញើជូន ប្រធានាធិបតី Porfirio Lobo Sosa
បានថ្លែងអំណរគុណ និងសង្ឃឹមថា៖នឹងទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម ក្នុងរយះពេលយ៉ាងឆាប់ៗនេះ៕
|
ប្រធានាធិបតី Porfirio Lobo Sosa (INTERNET) |