Houthi វាយឆ្មក់នាវាអង់គ្លេសនៅសមុទ្រក្រហម

(VOVWORLD) - ពួក Al Houthi បានបាញ់មីស៊ីលមួយគ្រឿងសំដៅទៅលើនាវា LYCAVITOS របស់អង់គ្លេស ខណៈពេលដែលនាវានេះកំពុងធ្វើដំណើរនៅជិតឈូងសមុទ្រ Aden ។ អ្នកនាំពាក្យ Al Houthi បានបញ្ជាក់ថា ការវាយប្រហារនេះបានប្រការចំនឹងគោលដៅ ហើយបង្កឲ្យខូចខាតដល់នាវា។
Houthi វាយឆ្មក់នាវាអង់គ្លេសនៅសមុទ្រក្រហម - ảnh 1ផ្សែងហុយចេញពីកប៉ាល់ដឹកប្រេងរបស់អង់គ្លេស MV Merlin Luanda ដែលរងការវាយប្រហារដោយកងកម្លាំង Houthi ពេលធ្វើដំណើរកាត់ឈូងសមុទ្រ Aden ក្នុងសមុទ្រអារ៉ាប់ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

កងកម្លាំង Al Houthi នៅក្នុងប្រទេសយេម៉ែន កាលពីយប់ថ្ងៃទី ១៥ កុម្ភៈបានប្រកាសថា ពួកគេបានធ្វើការវាយប្រហារដោយមីស៊ីលសំដៅទៅលើនាវាមួយគ្រឿងរបស់អង់គ្លេស នៅសមុទ្រក្រហមនាថ្ងៃដដែល។ ជាក់ស្ដែង ពួក Al Houthi បានបាញ់មីស៊ីលមួយគ្រឿងសំដៅទៅលើនាវា LYCAVITOS របស់អង់គ្លេស ខណៈពេលដែលនាវានេះកំពុងធ្វើដំណើរនៅជិតឈូងសមុទ្រ Aden ។ អ្នកនាំពាក្យ Al Houthi បានបញ្ជាក់ថា ការវាយប្រហារនេះបានប្រការចំនឹងគោលដៅ ហើយបង្កឲ្យខូចខាតដល់នាវា។

មុននោះ ប្រភពព័ត៌មាននាវាចរណ៍ក៏បានអះអាងពីការវាយប្រហារនៅជិតទីក្រុងកំពង់ផែ Aden របស់យេម៉ែនផងដែរ។ ស្ថាប័នគ្រប់គ្រងសកម្មភាពប្រតិបត្តិការពាណិជ្ជកម្មសមុទ្ររបស់អង់គ្លេសបានឲ្យដឹងថា ការផ្ទុះនេះមិនបណ្តាលឱ្យខូចខាតអ្វីឡើយ  ហើយក៏មិនប៉ះពាល់ដល់ដំណើររបស់នាវាឡើយ។ ក្នុងពេលនោះ ក្រុមហ៊ុនសន្តិសុខនាវាចរណ៍ Ambrey របស់អង់គ្លេសបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង ត្រូវរងការវាយប្រហារដោយមីស៊ីល  ខណៈពេលពេលដែលនាវានេះកំពុងធ្វើដំណើរទៅជិតទីក្រុង Aden ។ ការវាយប្រហារនេះមិនបានបង្កឱ្យមានការខូចខាតអ្វីគួរឲ្យកត់សម្គាល់ដល់នាវាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ