HRW អំពាវនាវឲ្យ អ.ស.ប. បង្កើនសន្តិសុខនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល

HRW អំពាវនាវឲ្យ អ.ស.ប. បង្កើនសន្តិសុខនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល - ảnh 1
HRW អំពាវនាវឲ្យ អ.ស.ប. បង្កើនសន្តិសុខនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល (VNA)


(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានអំពាវ
 នាវឲ្យ អ.ស.ប. បង្កើនកំលាំងសន្តិសុខនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល ដោយ
សារបានកើតមានឡើងការប៉ះទង្គិចជាច្រើននៅរដ្ឋធានី Bangui ១ ថ្ងៃ បន្ទាប់
ពីបារាំងបញ្ចប់សកម្មភាពយោធាទាំងអស់នៅប្រទេសអាហ្វ្រិកអស្ថិរភាពមួយ
នេះ។ តាមរបាយការណ៍ជាបន្ទាន់មួយរបស់ HRW ថា៖ ក្នុងប៉ុន្មានម៉ោងបន្ទាប់
ពីបារាំងដកទ័ពចេញពីប្រទេសនេះ មានមនុស្សចំនួន ១០ នាក់ត្រូវស្លាប់ក្នុង
បណ្ដាការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធនៅទីក្រុង Bangui នាថ្ងៃទី ៣១ តុលា
 កន្លង ទៅ។ HRW បានអំពាវនាវឲ្យ អ.ស.ប. បង្កើនការងារយាមល្បាត ការ
គ្រប់គ្រងនិងការប្រើប្រាស់វិធានការណ៍តឹងរឹងដើម្បីការពារប្រជាពលរដ្ឋនៅ
ទីនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ