HSBC៖ វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - យោងតាមរបាយការណ៍របស់ HSBC ស្ដីពី
ទិន្ន័យរបស់វៀតណាមក្នុងខែឧសភា វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម ខណៈដែលការនាំចេញបន្តថយចុះ។

HSBC៖ វិស័យសេវាកម្មនៅតែជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាម - ảnh 1ភ្ញៀវទេសចរមកទស្សនាខេត្ត Tuyen Quang។ (រូបថត៖ Mai Mai/Vietnam+)

នៅក្នុងវិស័យសេវាកម្ម មានភាពខុសគ្នាដ៏ធំរវាងប្រាក់ចំណូលពីផលិតផលដែលមានតម្លៃខ្ពស់ ដូចជារថយន្ត និងសេវាកម្មទាក់ទងនឹងទេសចរណ៍។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងខែឧសភា សម្រេចបានជាង ៩០ម៉ឺននាក់ ដែលនាំវិស័យទេសចរណ៍ងើបឡើងវិញប្រហែល ៧០% បើប្រៀបធៀបទៅនឹងកម្រិតនៃឆ្នាំ ២០១៩។ ជាពិសេសចំនួនភ្ញៀវមកពីប្រទេសចិនបានស្ដារឡើងវិញ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ហើយចំនួននេះនៅតែកើនឡើង ក្នុងកាលៈទេសៈដែលវៀតណាមកំពុងពន្លឿនការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ជាមួយប្រទេសចិន។

ចាប់តាំងពីដើមឆ្នាំមក វៀតណាមបានទទួលភ្ញៀវអន្តរជាតិចំនួន ៤,៦ លាននាក់ សម្រេចបាន ៦០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់ក្នុងឆ្នាំ ២០២៣។

ព័ត៌មានវិជ្ជមានមួយទៀតដែលត្រូវបានរាយការណ៍ដោយ HSBC គឺថា អតិផរណាបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ សន្ទុះអតិផរណាទូទៅនៅតែមានស្ថិរភាពក្នុងខែឧសភា ដែលនាំអតិផរណាទូទៅចុះមកត្រឹម ២,៤%។ ការធ្លាក់ចុះអតិផរណាគឺជាមូលដ្ឋានមួយ សម្រាប់ធនាគាររដ្ឋវៀតណាមដើម្បីបន្តកាត់បន្ថយអត្រាការប្រាក់ជាលើកទីបីនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ