IAEA ចរចាដើម្បីបង្កើតតំបន់សុវត្ថិភាពនៅ​ជុំវិញរោងចក្រ Zaporizhzhia

(VOVWORLD) - គេហទំព័រ Sputniknews.com បានដកស្រង់សម្តីរបស់អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃទី ១១ ខែកញ្ញា ដែលបានឲ្យដឹងថា លោកកំពុងចរចាដើម្បីបង្កើតខ្សែក្រវាត់សុវត្ថិភាពនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលទទួលរងការបាញ់ផ្លោងជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ។
IAEA ចរចាដើម្បីបង្កើតតំបន់សុវត្ថិភាពនៅ​ជុំវិញរោងចក្រ Zaporizhzhia - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ (រូបថត៖ THX/TTXVN)

មុននោះ នៅថ្ងៃទី ៦ ខែកញ្ញា IAEA បានអំពាវនាវឱ្យមានការបង្កើត "តំបន់សន្តិសុខនិងសុវត្ថិភាព" នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដើម្បីការពារហានិភ័យនៃ "ឧប្បត្តិហេតុនុយក្លេអ៊ែរ" មួយចំនួនដោយសារតែសកម្មភាពយោធា។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ដែលមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦គ្រឿង។ នាពេលថ្មីៗនេះ តំបន់នៅជុំវិញរោងចក្របានកើតឡើងការវាយប្រហារយោធាជាច្រើន។ រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ ដែលនាំមកនូវសំណើរឲ្យ IAEA ត្រួតពិនិត្យរោងចក្រនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ