IAEA នឹងបន្តត្រួតពិនិត្យនិងឃ្លាំមើលសកម្មភាពនុយក្លេអ៊ែរនៅអ៊ីរ៉ង់
(VOVWORLD) -ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថាសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានបញ្ជាក់ថាអ៊ីរ៉ង់នៅតែធ្វើកិច្ចសហប្រតិបត្តិការជាមួយ IAEA ដូចមុន។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលមានទីស្នាក់ការនៅទីក្រុងវីយែនប្រទេសអូទ្រីសបានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី៧ខែមករាដោយបញ្ជាក់ថាអធិការរបស់ IAEA បន្តត្រួតពិនិត្យនិងឃ្លាំមើលសកម្មភាពនៅអ៊ីរ៉ង់។ទន្ទឹមនឹងនោះទីភ្នាក់ងារនេះនឹងជូនដំណឹងដល់បណ្តាប្រទេសជាសមាជិករបស់ខ្លួនអំពីការផ្លាស់ប្តូរឲ្យបានទាន់ពេលវេលានិងសមហេតុផល។
IAEA ក៏បានបញ្ជាក់ថាខ្លួនបានទទួលសេចក្តីជូនដំណឹងរបស់អ៊ីរ៉ង់លើជំហានទី៥ដើម្បីកាត់បន្ថយការសន្យារបស់ខ្លួនក្នុងក្របខ័ណ្ឌផែនការសកម្មភាពដ៏ទូលំទូលាយរួម(JCPOA) ផងដែរ។ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថាសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានបញ្ជាក់ថាអ៊ីរ៉ង់នៅតែធ្វើកិច្ចសហប្រតិបត្តិការជាមួយ IAEA ដូចមុនផងដែរ៕