IAEA និងអ៊ីរ៉ង់ កែ​លម្អ​ទំនាក់ទំនង

(VOVWORLD) - នៅថ្ងៃទី ៥ ខែមីនា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា អ៊ីរ៉ង់បានសន្យាថានឹងគាំទ្រសកម្មភាពត្រួតពិនិត្យរបស់ទីភ្នាក់ងារនេះ ដែលបានពន្យារពេលជាយូរមកហើយ លើការរកឃើញសារធាតុអ៊ុយរ៉ាញ៉ូមនៅទីតាំងដែលមិនបានប្រកាស និងការដំឡើងឧបករណ៍ឃ្លាំមើលដែលត្រូវបានដកចេញពីមុននេះផងដែរ។
IAEA និងអ៊ីរ៉ង់ កែ​លម្អ​ទំនាក់ទំនង - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងអគ្គនាយក IAEA លោក Rafael Grossi ក្នុងកិច្ចប្រជុំនៅទីក្រុង Tehran ថ្ងៃទី ៤ ខែមីនា។ (រូបថត៖ AFP/TTXVN)

IAEA និងអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tehran របស់អគ្គនាយក IAEA លោក Rafael Grossi។ សេចក្តីថ្លែងការណ៍រួមមានព័ត៌មានលម្អិតតិចតួច ប៉ុន្តែបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាង IAEA និងអ៊ីរ៉ង់ ដែលអាចរារាំងលោកខាងលិចពីការជំរុញឱ្យមានសេចក្តីសម្រេចចិត្តមួយផ្សេងទៀត ដែលទាមទារកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់របាយការណ៍ដោយឡែករបស់ IAEA ទៅកាន់ប្រទេសជាសមាជិក ដែលបានឲ្យដឹងថា លោក Grossi សង្ឃឹមថា នឹងអនុវត្តន៍ភ្លាមៗ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមនេះ។

អគ្គនាយក IAEA បានមកបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់កាលពីថ្ងៃទី ៣ មីនា ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើព័ត៌មានដែលថា អ៊ីរ៉ង់កំពុងធ្វើកម្មសិទ្ធិសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិត ៨៣,៧% ជិតនឹងកម្រិត ៩០% ដែលអាចផលិតជាអាវុធបរមាណូបាន នៅក្នុងរោងចក្រចម្រាញ់នុយក្លេអ៊ែរ Fordow ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ