IAEA និងអ៊ីរ៉ង់ឆ្ពោះទៅរកទំនាក់ទំនងសហប្រតិបត្តិការជាងទៀត

(VOVWORLD) - អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃទី ៥ ខែមីនាបានឲ្យដឹងថា អ៊ីរ៉ង់ និងទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកំពុងឆ្ពោះទៅរក "ទំនាក់ទំនងសហប្រតិបត្តិការជាងទៀត" ។
IAEA និងអ៊ីរ៉ង់ឆ្ពោះទៅរកទំនាក់ទំនងសហប្រតិបត្តិការជាងទៀត - ảnh 1អគ្គនាយក IAEA លោក Rafael Grossi និងប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammed Eslami ក្នុងកិច្ចប្រជុំនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ (រូបថត៖ IRNA/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងវីយ៉ែន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុង តេហេរ៉ង់ លោក Grassi បានឲ្យដឹងថា ភាគីទាំងពីរមាន "ការចរចាដ៏ល្អប្រសើរ"។ អាស្រ័យហេតុនេះ អ៊ីរ៉ង់ និង IAEA បានឲ្យដឹងថា ភាគីទាំងពីរមានគោលបំណង ដោះស្រាយជម្លោះជុំវិញប្រភពដើមនៃភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលត្រូវបានរកឃើញនៅទីតាំងនុយក្លេអ៊ែរចាស់ៗមួយចំនួន ប៉ុន្តែមិនត្រូវបានប្រកាសជាសាធារណៈក្នុងប្រទេសអ៊ីរ៉ង់នៅដើមខែមិថុនា នោះទេ។

កាយវិការខាងលើនេះ ត្រូវបានភាគីទាំងពីរនាំចេញក្នុងដំណើរទស្សនកិច្ចរបស់លោក Grossi ទៅកាន់ទីក្រុងតេហេរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពិភាក្សាអំពីបញ្ហាមានបន្លាបំផុត ដែលរារាំងភាគីទាំងអស់ក្នុងការបន្តអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ។ ភាគីចូលរួមក្នុងកិច្ចចរចាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញបានឲ្យដឹងថា កំពុងនៅក្បែរកិច្ចព្រមព្រៀងមួយហើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ