IAEA បញ្ជក់ថា អ៊ីរ៉ង់សន្យាប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

IAEA បញ្ជក់ថា អ៊ីរ៉ង់សន្យាប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano

(VOVworld)-នាថ្ងៃទី១៨ធ្នូ អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA)
លោក Yukiya Amano បានឲ្យដឹងថា អ៊ីរ៉ង់បានបង្ហាញនូវការសន្យារបស់ខ្លួនក្នុងការ
 ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលតេហ៉េរ៉ង់និងក្រុម​ P5+1 (រួមមានអាមេ
 រិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) ទទួលបានកាលពីឆ្នាំ២០១៥។ លោករូប
 នេះបានថ្លែងមតិពោលខាងលើបន្ទាប់ពីការដែលអ៊ីរ៉ង់ឡើងសម្លេងរិះគន់កាយវិការ
របស់អាមេរិកដែលអ៊ីរ៉ង់ចាត់ទុកថារំលោភកិច្ចព្រមព្រៀង តាមនោះ សេតវិមាននា​ថ្ងៃទី
 ១៥ធ្នូបានប្រកាសនូវសេចក្តីព្រាងច្បាប់មួយដោយពន្យាកាលបរិច្ឆេទនៃវិធានការ
ដាក់ទណ្ឌកម្មអ៊ីរ៉ង់បន្ថែម១០ឆ្នាំទៀត ហើយនេះអាចក្លាយទៅជាច្បាប់ជាធរមាន ដោយ
មិនចាំបាច់ការចុះហត្ថលេខារបស់ប្រធានាធិបតីលោក Barack Obama នោះ ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ