IAEA បានអះអាងថា អ៊ីរ៉ង់នៅតែគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពី អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់នោះនាថ្ងៃទី ១២ ខែវិច្ឆិកា ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) បានប្រកាសរបាយការណ៍ថ្មីបំផុត ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលើកឡើងយ៉ាងច្បាស់ថា តេអេរ៉ង់បានគោរពតាមមាត្រានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចពិភពលោកនានា។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបានបង្ហាញថាចាប់តាំងពីដើមខែវិច្ឆិកាមក អ៊ីរ៉ង់បានគោរពតាមការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខា ជាមួយក្រុម P៥ + ១ នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ។

សូមបញ្ជាក់ថា អាមេរិកបានដាក់ទណ្ឌកម្មថ្មី ទៅលើអ៊ីរ៉ង់ដែលមានសុពលភាពចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា។ ប្រការនេះបានបង្កការព្រួយបារម្ភ ថាតើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចបន្តបានដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ