IAEA ព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOV)_នាថ្ងៃទី២ មិនា ថ្លែងមតិចំពោះមុខគណៈនាយក IAEA នៅទីក្រុង
វៀន(អូទ្រីស) នាយកទីភ្នាក់ងារអន្តរជាតិខាងថាមពលបរមាណូ IAEA លោក
Yukiya Amano បានសម្ដែងនូវការព្រួយបារម្ភ” ដ៏ជ្រាលជ្រៅ” អំពីកម្មវិធីនុយក្លេអ៊ែរ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ទន្ទឹមនឹងនោះ លោកក៏បាន អំពាវនាវអោយព្យុងយ៉ាងត្រូវគោរពរាល់កាតព្វកិច្ច ជាមួយក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិផងដែរ។
|
នាយកទីភ្នាក់ងារអន្តរជាតិខាងថាមពល បរមាណូ IAEA លោក Yukiya Amano |
សេចក្ដិថ្លែងការណ៍នេះបាននាំចេញ បន្ទាប់ពី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់កាំជ្រួចរយៈខ្លីទៅកាន់តំបន់សមុទ្រខាងកើតនៃប្រ
ទេសនេះ នាព្រឹកថ្ងៃទីៗមិនាកន្លងទៅ ហើយប្រកាសថានឹងមានអំពើតបត
វិញការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ៕