IAEA យល់ព្រម បញ្ជូនក្រុមអធិការកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន

(VOVWORLD) - ក្នុងអត្ថបទមួយនៅលើបណ្តាញសង្គមបន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅទីក្រុងប៉ារីស (បារាំង) នាថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បានឲ្យដឹងថា៖ IAEA បានយល់ព្រម បញ្ជូនក្រុមអធិការកិច្ចអចិន្ត្រៃយ៍ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន។
IAEA យល់ព្រម បញ្ជូនក្រុមអធិការកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរZaporizhzhia របស់អ៊ុយក្រែន។ (រូបថត៖ AFP/TTXVN)

លោកនាយករដ្ឋមន្ត្រី Shmygal បានឲ្យដឹងថា ក្រុមអធិការកិច្ច IAEA នឹងត្រូវដាក់ពង្រាយទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងទីក្រុង Zaporizhzhia, Rivne, Khmelnytskyi, Pivdennoukrainska និង Chernobyl ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះទេ។ លោក Shmygal បានបន្ថែមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាមួយអគ្គនាយក IAEA លោកបានរំលឹកឡើងវិញនូវការអំពាវនាវមិនធ្វើយោធូបនីយកម្មនៅតំបន់ជុំវិញរោងចក្រនៅ Zaporizhzhia ហើយបានលើកច្បាស់ថា នេះអាទិភាពរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ