IAEA: រ៉េអាក់ទ័រនុយក្លេអ៊ែរដ៏សំខាន់របស់ ស.ប.ប.ក បិទដំណើរការ

(VOVWORLD) -ការរុះរើររ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាបញ្ហាសំខាន់មួយក្នុងបណ្ដាការចារចារវាងប្រធានាធិបតីសហរដ្ឋអាមរិក លោក Donald Trump និងប្រធាន ស.ប.ប.ក លោក Kim Jong Un នៅទីក្រុងហាណូយ កាលពីសប្តាហ៍មុន។
IAEA: រ៉េអាក់ទ័រនុយក្លេអ៊ែរដ៏សំខាន់របស់ ស.ប.ប.ក បិទដំណើរការ - ảnh 1 រូបភាពផ្កាយរណបនៃរោងចក្រនុយក្លេអ៊ែរ Yongbyon (រូបថត EPA / TTXVN)

នាថ្ងៃទី ៤ ខែមិនា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថារ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកថាផ្គត់ផ្គង់ប្រភព plutonium ដើម្បីផលិតអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក បានបិទដំណើរការក្នុងរយៈពេល ៣ ខែកន្លងទៅ។ រ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាផ្នែកមួយនៃឧទ្យាននុយក្លេអ៊ែរ Yongbyon របស់ ស.ប.ប.ក។ ការរុះរើររ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាបញ្ហាសំខាន់មួយក្នុងបណ្ដាការចារចារវាងប្រធានាធិបតីសហរដ្ឋអាមរិក លោក Donald Trump និងប្រធាន ស.ប.ប.ក លោក Kim Jong Un នៅទីក្រុងហាណូយ កាលពីសប្តាហ៍មុន។

IAEA មិនអាចទាក់ទងផ្ទាល់ជាមួយរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ ស.ប.ប.ក ចាប់តាំងពីពេលទីក្រុងព្យុងយ៉ាងបានបណ្ដេញក្រុមអ្នកត្រួតពិនិត្យរបស់ខ្លួនកាលពីឆ្នាំ២០០៩ មក។ នាបច្ចុប្បន្ននេះ ការត្រួតពិនិត្យ សកម្មភាពនុយក្លេអ៊ែរ នៅ ស.ប.ប.ក ភាគច្រើនធ្វើឡើង តាមរូបភាពដែលថតពីផ្កាយរណប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ