IAEA សង្ឃឹមបំភ្លឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងឆាប់ៗ


IAEA សង្ឃឹមបំភ្លឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងឆាប់ៗ - ảnh 1
IAEA សង្ឃឹមបំភ្លឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងឆាប់ៗ (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កក្កដា អគ្គនាយកទីភ្នាក់ងារបរមាណូអន្តរជាតិ
(IAEA) លោក Yukia Amano បានប្រកាសថា៖ ការធ្វើស៊ើបអង្គេតសំដៅ
បំភ្លឺការដែល អ៊ីរ៉ង់ស្វែងរករបៀបអភិវឌ្ឍន៍បណ្ដាប្រភេទនុយក្លអ៊ែរដែរឬ
ទេដែលអាចត្រូវបាន សម្រេចមុនចុងឆ្នាំ ២០១៥ ដោយមានកិច្ចសហ
ប្រតិបត្តិការពីភាគី Tehran។ ថ្លែងមតិជាមួយមជ្ឈដ្ឋាសារព័ត៌មានក្នុង
កាលៈទេសៈការចរចារអំពីកម្មវិធីនុយក្លេ អ៊ែររបស់អ៊ីរ៉ង់កំពុងប្រព្រឹត្ត
ទៅនៅទីក្រុង Vienna (អូទ្រីស) នោះ លោក Amano បានសង្កត់ធ្ងន់ថា៖ ការបោះជំហានទទួលបានតាមផែនការ ប៉ុន្តែ នៅមានការងារ ត្រូវការ
អនុវត្តជាច្រើន។ សេចក្តីប្រកាសពោលខាងលើរបស់អ្នកប្រមុខ IAEA អាចបង្កើតការអភិវឌ្ឍន៍ដ៏សែនសំខាន់ចំពោះបញ្ហាស្មុគស្មាញបំផុត
មួយដែលកំពុងរារាំងកិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំរបស់ Tehran
ក្រោយរយៈពេល ២ ឆ្នាំដំណើរការចរចារមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ