IAEA សង្ស័យព្យុងយ៉ាងខំប្រឹងប្រែងដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរឡើងវិញ

IAEA សង្ស័យព្យុងយ៉ាងខំប្រឹងប្រែងដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរឡើងវិញ - ảnh 1
អគ្គនាយក IAEA លោក Yukiya Amano (Image: VOV)

(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាន
ប្រកាសថា៖ តាមរូបថតផ្កាយរណបបានបង្ហាញថា៖ សាធារណៈរដ្ឋ ប្រជាធិបេតេយ្យ
ប្រជាមានិតកូរ៉េកំពុងខំប្រឹងប្រែងដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅរោងចក្រ
Yongbon ឡើងវិញដើម្បីជំរុញកម្មវិធីអាវុធនុក្លេអ៊ែររបស់ខ្លួន។ អគ្គនាយក IAEA
លោក Yukiya Amano បានឲ្យដឹងថែមទៀតថា៖​ ស្ថាប័ននេះនៅតែកំពុងតាម
ដានការបំរ៉ែបំរួលនិងសកម្មភាពនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Yongbon។ ប៉ុន្តែ
លោក Yukiya Amano បានឲ្យដឹងថា៖ IAEA មិនអាចទៅកានើតំបន់នេះបានដោយ
ហេតុនេះមិនអាចអះអាងបានថារោងចក្រនេះបានចាប់ផ្តើមសកម្មភាព ឡើងវិញ
ដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ