IAEA ស្នើឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

(VOVWORLD) - អគ្គនាយក IAEA បានសង្កត់ធ្ងន់ថា ទោះបីជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមិនបង្កឱ្យមានបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរនៅទីនេះក៏ដោយ ប៉ុន្តែការវិវឌ្ឍនេះបានចាប់បង្ខំឲ្យ IAEA ត្រូវធ្វើការវាយតម្លៃលើកម្រិតសុវត្ថិភាពនុយក្លេអ៊ែរ។
IAEA ស្នើឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារដោយមីស៊ីលនៅ Zaporizhzhia ប្រទេសអ៊ុយក្រែន ។ រូបថត៖ AFP/TTXVN

ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១១ មេសាអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រកាសថា ត្រូវបញ្ឈប់ភ្លាមៗរាល់ការវាយប្រហារដោយយន្តហោះដ្រូន សំដៅទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ព្រោះថាសកម្មភាពបែបនេះអាចបង្កើតដំណាក់កាល “ថ្មី និងគ្រោះថ្នាក់បំផុត" ក្នុងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។

អគ្គនាយក IAEA បានសង្កត់ធ្ងន់ថា ទោះបីជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមិនបង្កឱ្យមានបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរនៅទីនេះក៏ដោយ ប៉ុន្តែការវិវឌ្ឍនេះបានចាប់បង្ខំឲ្យ IAEA ត្រូវធ្វើការវាយតម្លៃលើកម្រិតសុវត្ថិភាពនុយក្លេអ៊ែរ។  លោក Grossi ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាអភិបាលមកពីប្រទេសជាសមាជិកចំនួន ៣៥ ឯកភាពគ្នា ជាឯកច្ឆ័ន្ទគាំទ្រតួនាទីនេះរបស់ទីភ្នាក់ងារក្នុងការត្រួតពិនិត្យគោលការណ៍ដើម្បីទប់ស្កាត់គ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia រួមទាំងបេសកកម្ម មិនឱ្យរោងចក្ររងការវាយប្រហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ