IAEA: អ៊ីរ៉ង់នៅតែបើកទូលាយកម្មវិធីនុយគ្លេអ៊ែ។

        VOV-នាថ្ងៃទី១៧មិថុនា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​
(IAEA) Yukiya Amano បានឲ្យដឹងថា អ៊ីរ៉ង់នៅទទួលបានការអភិវឌ្ឍន៍​ក្នុងការ​បើក​ទូលាយកម្មវិធីនុយគ្លេអ៊ែនៃប្រទេសនេះដោយមិនអើពើរដល់ការដាក់ទណ្ឌកម្ម
​របស់អន្តរជាតិឡើយ។ អគ្គនាយក IAEA Amano ទន្ទឹមនឹងនោះសន្យាឡើងវិញ​នឹងសន្ទនាជាមួយអ៊ីរ៉ង់សំដៅដោះស្រាយការព្រួយបារម្មណ៍អំពីកម្មវិធីនុយគ្លេអ៊ែ​បង្កការខ្វែងគំនិតរបស់ប្រទេសនេះ។ នាថ្ងៃដ៏ដែលនៅ Jeruzalem នាយករដ្ឋមន្ត្រី
​អ៊ីស្រាអែល Benjamin Netanyahu ក៏បាននាំចេញការចាត់ទុកថា លទ្ធផលនៃ​ការ​បោះឆ្នោតរបស់អ៊ីរ៉ង់បានឆ្លុះបញ្ចាំងការអរិចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាជន​អ៊ីរ៉ង់
ចំពោះរដ្ឋអំណាច Tehran ប៉ុន្តែប្រការនេះមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីអាច​ផ្លាស់ប្តូរ​បានមហិច្ឆតានុយគ្លេអ៊ែនៃប្រទេសនេះឡើយ។ ក្នុងពេលនោះ ថ្លែងមតិ​នៅ​សន្និសីទកាសែតជាលើកដំបូងនៅ Tehran គិតតាំងពីពេលបានជ្រើសតាំងជា​
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani បានប្រកាសថា​អ៊ីរ៉ង់ត្រៀមខ្លួន​ជា​ស្រេច​បង្ហាញការបើកចំហរតម្លាភាពថែមទៀតអំពីកម្មវិធីនុយគ្លេអ៊ែនៃប្រទេសនេះ ប៉ុន្តែ​គ្មានគំនិតបញ្ឈប់កម្មវិធីចម្រាញ់ Urani ឡើយ៕

IAEA: អ៊ីរ៉ង់នៅតែបើកទូលាយកម្មវិធីនុយគ្លេអ៊ែ។ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani (TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ