IAEA អះអាងថា៖ អ៊ីរ៉ង់កំពុងប្រតិកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៩ វិច្ឆិកា អគ្គនាយកទីភ្នាក់ងារសារព័ត៌មានបរមាណូអន្តរជាតិ (IAEA)  លោក Yukiya Amano បានអះអាងជាថ្មីម្តងទៀតថា៖ អ៊ីរ៉ង់កំពុងប្រតិបត្តិតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលប្រទេសនេះបានចុះហត្ថលេខាជាមួយក្រុម P5+1 រួមមានអង់គ្លេស ចិន បារាំង រុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់ នាឆ្នាំ ២០១៥។ 
IAEA អះអាងថា៖ អ៊ីរ៉ង់កំពុងប្រតិកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 IAEA អះអាងថា៖ អ៊ីរ៉ង់កំពុងប្រតិកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា អគ្គនាយកទីភ្នាក់ងារសារព័ត៌មានបរមាណូអន្តរជាតិ (IAEA)  លោក Yukiya Amano បានអះអាងជាថ្មីម្តងទៀតថា៖ អ៊ីរ៉ង់កំពុងប្រតិបត្តិតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលប្រទេសនេះបានចុះហត្ថលេខាជាមួយក្រុម P5+1 រួមមានអង់គ្លេស ចិន បារាំង រុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់ នាឆ្នាំ ២០១៥។ ការអះអាងពោលខាងលើត្រូវបាន នាំចេញក្នុងជំនួបរវាងអគ្គនាយក  IAEA លោក Yukiya Amano ជាមួយឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikki Haley ក្នុងដំណើរទស្សនកិច្ចរបស់ លោក Yukiya Amano នៅអាមេរិក។ ក្នុងជំនួបធ្វើការ ភាកីទាំងពីរបានពិភាក្សាអំពីការងារ ត្រួតពិនិត្យនិងឃ្លាំមើលរបស់ IAEA ដោយមានបណ្ដាកិច្ចសន្យាទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែរនៃប្រទេសនេះតាមផែនការ JCPOA។ រីឯខ្លួនវិញ លោកស្រី Nikki Haley សន្យាថា៖ អាមេរិកនឹងជួយឧបត្ថម្ភ IAEA ឃ្លាំមើលយ៉ាងម៉ត់ចត់សកម្មាភាពទាក់ទិន ដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំង សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃរបៀបធ្វើ ការបើកចំហរលើគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ