ICAEW វាយតំលៃយថាទស្សន៍ស្ដារសេដ្ឋកិច្ចឡើងវិញ របស់វៀតណាមគឺភ្លឺស្វាងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានកំណើនបូកក្នុងឆ្នាំ ២០២០។
ការផលិតឧបករណ៍បំពងសម្លេងនៅរោងចក្ររបស់ក្រុមហ៊ុនអេឡិចត្រូនិក Foster (រូបថត៖ TTXVN) |
យោងតាមរបាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចសកលលោក” ដែលទើបបានចេញផ្សាយដោយទីភ្នាក់ងារទទួលបន្ទុកការព្យាករណ៍និងការវិភាគស្ដីពីស្ថានភាពសេដ្ឋកិច្ច Oxford Economics ហើយត្រូវបានវិទ្យាស្ថានគណនេយ្យ នីត្យានុកូលដ្ឋានរបស់អង់គ្លេស (The Institute of Chartered Accountants in England and Wales) (ICAEW) ផ្ទេរសិទ្ធិ បានវាយតម្លៃថា យថាទស្សន៍ស្ដារសេដ្ឋកិច្ចរបស់វៀតណាមគឺភ្លឺស្វាងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានកំណើនបូកក្នុងឆ្នាំ ២០២០។
យោងតាមរបាយការណ៍បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ នឹងថយចុះ ៤,២% ព្រមទាំងវាយតម្លៃថា ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់តំបន់ក្នុងត្រីមាសខាងមុខនៅតែមិនមានស្ថេរភាពនៅឡើយ ជាពិសេសគឺក្នុងត្រីមាសទី ៤ ឆ្នាំ២០២០ នេះ៕