IEA ព្រមានហានិភ័យឧស្ម័នបញ្ចេញចោលលើទូទាំងពិភពលោកកើនឡើងដល់កំណត់ត្រានៅឆ្នាំ២០២៣

(VOVWORLD) - ប្រទេសនានាបានចែកចាយថវិកាចំនួនជាង១៦ ទ្រីលានដុល្លាអាមេរិក សម្រាប់ជំនះពុះពារលើផលវិបាកដោយជម្ងឺរាតត្បាតកូវីដ ១៩ ភាគច្រើនក្រោមរូបភាពឧបត្ថម្ភហិរញ្ញវត្ថុជាបន្ទាន់ ជូននិយោជិកនិងអង្គភាពអាជីវកម្ម។ ប៉ុន្តែ របាយការណ៍តាមដានការស្ដារឡើងវិញប្រកបដោយចីរភាពរបស់ IEA បានបង្ហាញថា មានថវិកាត្រឹម៣៨០ពាន់លានដុល្លាអាមេរិកតែប៉ុណ្ណោះត្រូវបានចំណាយលើគម្រោងថាមពលស្អាត។ 

IEA ព្រមានហានិភ័យឧស្ម័នបញ្ចេញចោលលើទូទាំងពិភពលោកកើនឡើងដល់កំណត់ត្រានៅឆ្នាំ២០២៣ - ảnh 1ឧស្ម័នបញ្ចេញចោលពីរោងចក្រ Ratcliffe-on-Soar នៅ Nottinghamshire អង់គ្លេស។ (រូបថត៖ PA)

នាថ្ងៃទី២០ ខែកក្កដា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា បរិមាណឧស្ម័នបញ្ចេញចោលកាបូនលើទូទាំងពិភពលោកនឹងកើនឡើងដល់កម្រិតដែលមិនធ្លាប់មានតាំងពីមុនមក នៅឆ្នាំ ២០២៣ ដោយសារបច្ចុប្បន្ននេះ ពិភពលោកត្រឹមតែចំណាយ ២% នៃមូលនិធិជួយឧបត្ថម្ភការស្ដារឡើងវិញក្រោយជម្ងឺកូវីដ ១៩ មកលើគម្រោងថាមពលស្អាតប៉ុណ្ណោះ។

ប្រទេសនានាបានចែកចាយថវិកាចំនួនជាង១៦ទ្រីលានដុល្លាអាមេរិក សម្រាប់ជំនះពុះពារលើផលវិបាកដោយជម្ងឺរាតត្បាតកូវីដ ១៩ ភាគច្រើនក្រោមរូបភាពឧបត្ថម្ភហិរញ្ញវត្ថុជាបន្ទាន់ជូននិយោជិកនិងអង្គភាពអាជីវកម្ម។ ប៉ុន្តែ របាយការណ៍តាមដានការស្ដារឡើងវិញប្រកបដោយចីរភាពរបស់ IEA បានបង្ហាញថា មានថវិកាត្រឹម៣៨០ពាន់លានដុល្លាអាមេរិកតែប៉ុណ្ណោះត្រូវបានចំណាយលើគម្រោងថាមពលស្អាត។ ស្ថាប័ននេះចាត់ទុកថាប្រសិនបើរដ្ឋាភិបាលនៃប្រទេសនានាអនុវត្តន៍តាមផែនការចំណាយថវិកាដូចដែលបានលើកឡើងពោលខាងលើ បរិមាណឧស្ម័នបញ្ចេញចោលកាបូនលើទូទាំងពិភពលោកនឹងកើនឡើងដល់កំណត់ត្រាថ្មីនៅឆ្នាំ២០២៣ ហើយបន្តកើនឡើងក្នុងឆ្នាំក្រោយៗនោះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ