IFAD ជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនចំណាយសំរាប់ប្រជាពលរដ្ឋនៅជនបទ
|
IFAD ជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនចំណាយសំរាប់ប្រជាពលរដ្ឋនៅជនបទ (VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិនា វៀតណាមនិងមូលនិធិអភិវឌ្ឍន៍កសិកម្ម
អន្តរជាតិ (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីកម្ចីទុន ក្នុងនោះ
IFAD នឹងផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់វៀតណាមសំដៅលើកកំពស់ចំណាយ
សំរាប់គ្រួសារប្រជាកសិករចំនួន ៣ ម៉ឺនគ្រួរនៅតំបន់ប៉ែកឦសានវៀតណាម។
តាងនាមរដ្ឋាភិបាលវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី
លោក Cao Chinh Thien និងប្រធាន IFAD លោក Kanayo F. Nwanze បាន
ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងពោលខាងលើនៅទីក្រុង Rome (អ៊ីតាលី)។
តាមនោះ IFAD នឹងផ្តល់ប្រាក់ជំនួយចំនួន ៤៣ លានដុល្លាអាមេរិកក្នុង
ចំណោមឥណទានចំនួន ៧៤,៣ លានដុល្លាអាមេរិកដើម្បីអនុវត្តគំរោងការ
ជួយឧបត្ថម្ភធ្វើអាជីវកម្មសំរាប់ ប្រជាកសិករនៅខេត្ត Bac Kan និងខេត្ត
Cao Bang។ រដ្ឋាភិបាលទទួលខុសត្រូវ ផ្តល់ចំនួនប្រាក់ ២០,៦ លានដុល្លា
អាមេរិកសំរាប់គំរោងការណ៍ រីឯ បណ្ដាតំបន់ ក្នុងគំរោងការណ៍នឹងទទួល
បាន ១០,៧ លានដុល្លាអាមេរិក។ គោលដៅនៃគំរោង ការណ៍នេះគឺកែលំអ
សមត្ថភាពទាក់ទងរបស់ប្រជាកសិករនិងប្រជាពលករនៅ ជនបទជាមួយ
ទីផ្សារទំនិញនិងពលករ ក៏ដូចជា លទ្ធភាពបន្សាំរបស់ជនក្រីក្រ នៅជនបទ
ជាមួយផលវិបាកដោយបំរ៉ែបំរួលអាកាសធាតុ ផងដែរ៕