IFAD ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ជនបទដោយចីរភាព
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជួយឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) សំរាប់វៀតណាម ដែលមានតំលៃ ៣៣ លាន ដុល្លាអាមេរិក បានប្រព្រឹត្តទៅនៅទីក្រុង Roma អ៊ីតាលី។ (Image: Vietnamplus) |
(VOVworld) – នារសៀលថ្ងៃទី ២៧ វិច្ឆិកា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជួយឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) សំរាប់វៀតណាម
ដែលមានតំលៃ ៣៣ លាន ដុល្លាអាមេរិក បានប្រព្រឹត្តទៅនៅទីក្រុង Roma
អ៊ីតាលី។ ចំនួនប្រាក់ពោលខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការអនុវត្តគំរោង
ការ ណ៍អភិវឌ្ឍន៍ជនបទដោយចីរភាពដើម្បីជនក្រីក្រនៅខេត្ត Ha Tinh និងខេត្ត
Quang Binh ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅពិធីនេះ ប្រធាន IFAD លោក
Kanayo F.Nwanze បានវាយតំលៃខ្ពស់ចំពោះបណ្ដាសមិទ្ធិដែលវៀតណាម ទទួលបានលើវិស័យអភិវឌ្ឍន៍កសិកម្មជនបទនិងការកាត់បន្ថយភាពក្រីក្រ។
ប្រធាន IFAD បានអះអាងថា៖ វៀតណាមគឺជាគំរូលើវិស័យនេះ។ ដោយហេតុ
នេះ ចំនួនប្រាក់ជួយឧបត្ថម្ភដែល IFAD លៃទុកឲ្យវៀតណាមសំដៅជួយឧបត្ថម្ភ បណ្ដាគ្រួសារក្រីក្រអភិវឌ្ឍន៍និងលើកំពស់សមត្ថភាពការបន្សាំទៅនឹងវិបត្តិនៃ
ការបំរ៉ែបំរួលអាកាសធតុ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក
Nguyen Hoang Long បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តនិង
ជំរុញខ្លាំងការងារកាត់បន្ថយភាពក្រីក្រ នាពេលខាងមុខ ព្រមទាំង បង្កើន
កិច្ចសហប្រតិបត្តិ ការរវាង IFAD និង វៀតណាមថែមទៀត៕