ILO ចាប់ផ្តើមកម្មវិធីបណ្តុះបណ្ដាអេឡិចត្រូនិកសំរាប់ជនភៀសខ្លួនស៊ីរីនៅ Jordan
(VOVWORLD) - (VOVworld) – នាថ្ងៃទី ២ ឧសភា អង្គការពលកម្មអន្តរជាតិ (ILO) បានចាប់ផ្តើម កម្មវិធីបណ្តុះបណ្ដាលអេឡិចត្រូនិក (e-learning) សំរាប់ជនភៀសខ្លួនស៊ីរីដែល កំពុងរស់នៅប្រទេស Jordan
ILO ចាប់ផ្តើមកម្មវិធីបណ្តុះបណ្ដាអេឡិចត្រូនិកសំរាប់ជនភៀសខ្លួនស៊ីរីនៅ Jordan |
(VOVworld) – នាថ្ងៃទី ២ ឧសភា អង្គការពលកម្មអន្តរជាតិ (ILO) បានចាប់ផ្តើម កម្មវិធីបណ្តុះបណ្ដាលអេឡិចត្រូនិក (e-learning) សំរាប់ជនភៀសខ្លួនស៊ីរីដែល កំពុងរស់នៅប្រទេស Jordan ដើម្បីពន្យល់សំរាប់គេអំពីបណ្តាសិទ្ធិនិងភារកិច្ច តាមច្បាប់អំពីពលកម្មរបស់ប្រទេសសាមីសំដៅសង្កត់ធ្ងន់ទៅលើផលប្រយោជន៍ នៃពលកម្មស្របច្បាប់តាមរយៈលិខិតអនុញ្ញាតពលកម្ម ក៏ដូចជា បែបបទដែល ជនភៀសខ្លួនគប្បីត្រូវមានក្នុងករណីមានគោលបំណងចង់ធ្វើការនៅ Jordan ផងដែរ។ ក្នុងសេចក្តីប្រកាសមួយ ILO បានឲ្យដឹងថា៖ កម្មវិធីពោលខាងលើគឺជាផ្នែកមួយក្នុងការខំប្រឹងប្រែងនៃអង្គការនេះសំដៅជួយស្របច្បាប់ភាវូបនីយកម្មការងារធ្វើរបស់ជនភៀសខ្លួនស៊ីរីនៅ Jordan។ កម្មវិធីនេះសំដៅទៅលើ ជនភៀសខ្លួនចំនួន ៥០០ នាក់មកពីទីក្រុង Irbid Mafraq Zarqa និង Amman ដែលកំពុងធ្វើការលើវិស័យ សំណង់និងកសិកម្ម ភាគច្រើនគឺនារី។ តាមគំរោង កម្មវិធីនឹងត្រូវបានបើកទូលាយដើម្បីពលករជាជនភៀសខ្លួនទាំងអស់អាចទាក់ទងលើវិស័យដទៃទៀតបាន៕