ILO ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម

ILO ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម - ảnh 1
អង្គការពលករអន្តរជាតិ (ILO) ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម។ (Image: ilo.org)

(VOVworld) – អង្គការពលករអន្តរជាតិ (ILO) ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណ កម្ម។ នេះគឺជាការអះអាងរបស់នាយក ILO ប្រចាំនៅអាស៊ី-ប៉ាស៊ីហ្វិក លោក Yoshiteru Uramoto ក្នុងសន្និសីទជាន់ខ្ពស់របស់ ILO ដែលត្រូវបានរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី
៧ និងទី ៨ វិច្ឆិកា នៅកោះ Bali ឥណ្ឌូនេស៊ី។ តាមនោះ ILO នឹងជួយឧបត្ថម្ភសមាសភាព
សេដ្ឋកិច្ចក្នុងអាស៊ាន តាមរយៈការ ផ្តល់ព័ត៌មានការវិភាគនិងការពិគ្រោះយោបល់គោល
នយោបាយ ដើម្បីបើកចេញ ឱកាសក្នុងពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងត្រូវបានបង្កើត នា ឆ្នាំ ២០១៥។ បណ្ដាតំណាងចូលរួមសន្និសីទបានពិភាក្សាអំពី
បញ្ហាទាក់ទិនដល់ ទីផ្សារពលករក្នុងដំណើរការសមហរណកម្មរបស់អាស៊ាន បណ្ដា
និន្នាការថ្មីទើប នឹងលេចចេញក្នុងទីផ្សារពលកររបស់អាស៊ាន ការកែទម្រង់ទីផ្សារពលករ
ជាដើម។ គោលដៅនៃសន្និសីទគឺសំដៅនាំចេញវិធានការដែលជួយឧត្ថម្ភបណ្ដា អ្នកប្រើ
ប្រាស់ពលករក្នុងអាស៊ានដោះស្រាយរាល់ការសាកល្បងក្នុងដំណើការ សមាហរណកម្ម
ក្នុងតំបន់នាឆ្នាំ ២០១៥។ បណ្ដាខ្លឹមសារស្នូលនិងសន្និដ្ឋាននៃសន្និសីទនេះនឹងត្រូវបាន
បូកសរុបជាការលើសំណើរគោលនយោបាយជាតិសំរាប់ប្រទេសជាសមាជិកអាស៊ាន
នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ